កំពុងសប្បាយជក់មាត់ផង ស្រាប់តែលោកប៉ូលិសឆ្មក់ចូលមក ជាប់ខ្នោះទាំងគ្នា !

1158

(ភ្នំពេញ)៖ កាលពីវេលាម៉ោង ៤និង៤០នាទីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ កម្លាំងនគរបាលចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ៤នាក់ភ្លាមៗ ករណីប្រើប្រាស់សារធាតុញៀន ក្រោយសាលាបឋមសិក្សាជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យមានចំនួន ៤នាក់មាន៖ ១/ឈ្មោះ សារឿន វ៉ាន់ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ។ ២/ឈ្មោះ សាំង ស្រីពេជ្រ ភេទស្រី អាយុ ២០ឆ្នាំ មុខរបរបម្រើការក្នុងខារ៉ាអូខេ ស្នាក់នៅក្នុងខារ៉ាអូខេ ហុង ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ៣/ឈ្មោះ យ៉ុង រ៉ាន់ដី ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។ ៤/ឈ្មោះ គឹម រ៉ាំបូ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។

សម្ភារ:៖ ដបសម្រាប់ប្រើប្រាស់ចំនួន២ ដែកកេសចំនួន០២ ខ្សៀរសម្រាប់ជក់ចំនួន០៣ កូនកាំបិតចំនួន០១។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងដោះស្រាយតាមច្បាប់៕