THAI Airways អះអាងថា «សម រង្ស៉ី មិនបានកក់សំបុត្រយន្តហោះទេ»

1222

(ភ្នំពេញ)៖ បុគ្គលិកម្នាក់របស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានថ្លែងអះអាងយ៉ាងដូច្នេះថា «សម រង្ស៉ី មិនបានកក់សំបុត្រយន្តហោះទេ»លោក សម រង្ស៊ី អ្នកនយោបាយគណបក្សប្រឆាំងនៅកម្ពុជា មិនត្រូវបាន អនុញ្ញាតឱ្យឡើងយន្តហោះពីទីក្រុងប៉ារីស ទៅទីក្រុងបាងកកទេ ពីព្រោះការកក់សំបុត្រហោះយន្តរបស់គាត់មិនមានសុពលភាព»។

នេះបើតាមសារព័ត៌មាន The New York Times បានចេញផ្សាយនៅយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ។

បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ថៃ នៅឯអាកាសយានដ្ឋាន Charles De Gaulle នៅទីក្រុងប៉ារីស ដែលបានឆ្លើយតបតាមទូរស័ព្ទ ប៉ុន្តែបដិសេធមិនប្រាប់ឈ្មោះបាននិយាយថា សំបុត្រ Economy Class ដែលមានសុពលភាព មិនមានឈ្មោះរបស់លោក សម រង្ស៉ី ទេ ហើយផ្នែក Economy Class សម្រាប់ការហោះហើរនៅថ្ងៃព្រហស្បតិ៍នេះគឺពេញហើយ។ លោកថាការកក់ឈ្មោះរបស់លោក សម រង្ស៉ី ត្រូវបានធ្វើឡើងសម្រាប់ជើងហោះហើរថ្មីនៅថ្ងៃសៅរ៍។

ទីបំផុតជនក្បត់ជាតិ សម រង្ស៉ី បានប្រកាសពន្យារពេលដំណើរវិលត្រឡប់មកកម្ពុជា នេះបើយោងតាមទណ្ឌិត សម រង្ស៉ី ប្រកាសតាមវីដេអូផ្សាយផ្ទាល់លើ Facebook របស់ខ្លួននៅយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩៕