TOP NEWS : លោក សម រង្ស៊ី ប្រកាសពន្យារពេលត្រឡប់មកកម្ពុជាហើយ

1286

(ភ្នំពេញ)៖ លោក សម រង្ស៊ី បានប្រកាសពន្យារពេលដំណើរវិលត្រឡប់មកកម្ពុជា នេះបើយោងតាមទណ្ឌិត សម រង្ស៉ី ប្រកាសតាមវីដេអូផ្សាយផ្ទាល់លើ Facebook របស់ខ្លួននៅយប់ថ្ងៃទី០៧ ខែវិច្ឆិកា​ ឆ្នាំ២០១៩។

លោក សម រង្ស៊ី បានថ្លែងថា «គម្រោងមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ប្រហែលត្រូវពន្យារពេលបន្តិចហើយ»

គួរបញ្ជាក់ថា មន្រ្តីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិលនថ្លែងប្រាប់  នៅព្រលប់ថ្ងៃទី៧ ​ខែវិច្ឆិកា ឆ្នាំ២០១៩ឲ្យដឹងថា «សម រង្ស៉ី មិនមានឈ្មោះក្នុងជើងហោះហើរពីប៉ារីស ទៅកាន់ទីក្រុងបាងកក នៅថ្ងៃទី០៧ វិច្ឆិកានេះទេ»៕