ទីបំផុត! លោក ហេង ឡុង បានបង្ហោះសារសូមទោសទៅកាន់អ្នកនាង ធី សុវណ្ណថា ជាសាធារណៈ ហើយ

341

(ភ្នំពេញ)៖ ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយរឿងរ៉ាវមួយ​រយៈ​ប៉ុន្មាន​ថ្ងៃ​មក​នេះ​ អំពី​ព័ត៌មាន​ទាក់ទង​នឹង​អ្នក​នាង​ ធី​ សុវណ្ណ​ថា​ និង​លោក​ ផែ​ សុវណ្ណា​រិទ្ធ​ ដែលចាប់​តាំង​ពី​ថ្ងៃ​រៀប​មង្គលការ​​របស់អ្នកទាំងពីររួចមក ក៏ស្រាប់​តែ​ផ្ទុះ​រឿងនារី​ម្នាក់​ឈ្មោះ​ ចរិយា​ បាន​ទូរស័ព្ទ​ទៅកាន់លោក​ ហេង​ ឡុង​ និង​បានចេញមុខអះអាងថាខ្លួនជាប្រពន្ធរបស់លោក​ ផែ​ សុវណ្ណា​រិទ្ធ​​ រហូត​ធ្វើ​ឲ្យ​មានការ​ផ្ទុះ​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​។

ដោយឡែកនៅ​មុន​នេះ​បន្តិច​ លោក​ ហេង​ ឡុង​ ក៏បានបង្ហោះសារ​នៅ​លេី​ទំព័រ​ហ្វេសបុក​របស់​ខ្លួន​ដោយ​បានមានការ​លេីកឡេីង​ថា៖​ «ខ្ញុំបាទ​ ហេង​ ឡុង​ សូមអភ័យទោសចំពោះប្អូនស្រី ធី​ សុវណ្ណថា​ និងស្វាមី ដែលបានផ្សាយព័ត៌មាន​ ធ្វេីឲ្យប៉ះពាល់​ថ្ងៃរៀបអាពាហ៍ពិពាហ៍អ្នកទាំង២​ សូមប្អូន និងស្វាមី​ មេត្តាយោគយល់»។

ទន្ទឹមនឹងនេះ ចំពោះ​រឿង​រ៉ាវ​ដែលកំពុង​តែ​ផ្ទុះ​កក្រើក​ខាងលេីនេះ​ នៅមិនទាន់​បញ្ចប់​នៅ​ឡើយ​នោះទេ​ ខណៈដែល​អ្នក​នាង​ ធី​ សុវណ្ណ​ថា​ នៅតែ​បន្តស្វែងរក​កញ្ញា​ ចរិយា​ និង​ផ្ដល់​រង្វាន់​ជូន១មុឺន​ដុល្លារ​ចំពោះ​អ្នក​រកឃេីញ​ ដេីម្បី​មក​ដេញដោល​ និងដោះស្រាយចំពោះរឿងនេះ​ ដែលមិនអាច​លេីកលែងបាននោះទេ​ ព្រោះ​វាពិតធ្វើឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​រូប​នាង​ និងស្វាមី​ជាខ្លាំង​៕ ប្រភព៖ ហ្វេសប៊ុក