អន់ចិត្តជាមួយប្រពន្ធ ជិះម៉ូតូចេញពីផ្ទះផឹកស្រវឹង ដួលខ្ទាតចូលព្រៃ ស្លា.ប់យ៉ាងអាណោចអាធ័ម

1194

(រតនគីរី)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង លើផ្លូវជាតិលេខ ៧៨A ន្លោះបង្គោលគីឡូម៉ែត្រ ៥២៣-៥២៤ ស្ថិតភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

ជនរងគ្រោះឈ្មោះ ឈួន គុនណា (ហៅវ៉ា) ភេទប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់បោះដុំទឹកបរិសុទ្ធ រស់នៅភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះអន់ចិត្តនិងប្រពន្ធ ក៏ទៅដើរផឹកស្រា ខណ:ម៉ោងប្រហែល ២០ និង ០០នាទី ក៏បើកម៉ូតូត្រឡប់មកវិញ តែអកុសលបានធ្លាក់ផ្លូវហើយមិនមានអ្នកឃើញ បណ្ដាលឲ្យស្លាប់តែម្ដង លុះថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បាត់ពុំឃើញទៅផ្ទះគ្រួសារបានដើររក ប្រទះឃើញសព ខ្ទាតចូលទៅក្នុងព្រៃត្រូវម៉ូតូសង្កត់ពីលើ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើកោសល្យវិច័យ ប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕