ឧកញ៉ា ថោង សារ៉ាត់ ត្រូវបានដោះលែងហើយ ពាក់ព័ន្ធសំណុំរឿងបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ

1167

(ភ្នំពេញ)​៖ សាលាឧទ្ទរណ៍ និងមហាអយ្យការអមសាលាឧទ្ទរណ៍ភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីការដោះលែង ជនជាប់ចោទ ថោង សារ៉ាត់ និងមនុស្ស៣នាក់ទៀត ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ដោយសារតែសំណុំរឿងនេះ មានលក្ខណៈស្មុគស្មាញពេក នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ។

សូមបញ្ជាក់ថា ករណីឃាតកម្មដ៏កក្រើករាជធានីភ្នំពេញ នៃការបាញ់សម្លាប់ ឧកញ៉ា អ៉ឹង ម៉េងជឺ នៅចំណុចហាងលក់ផ្លែឈើមួយកន្លែង បានកើតឡើងកាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៤ បើគិតមកទល់ពេលនេះ មានរយៈពេល៥ឆ្នាំទៅហើយ តែតុលាការមិនទាន់សម្រេចដាក់ទោសជនល្មើសបាននៅឡើយទេ ។

ក្នុងសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យសាលាឧទ្ទរណ៍ និងមហាអយ្យការអមសាលាឧទ្ទរណ៍ភ្នំពេញ ស្តីពីការដោះលែង ឧកញ៉ា ថោង សារ៉ាត់ នេះបានថ្លែងទាំងស្រុងថា ៖