លោក​ប្រាយុទ្ធ​ ចាន់អូចា​ នាយករដ្ឋមន្រ្តី​ថៃ​ មិនអនុញ្ញាតអោយ​ ទណ្ឌិត​សម​ រង្សី​ ចូលដីថៃ​

1554

(បាងកក)៖ កាសែតបាងកកប៉ុស្តិ៍ បានដកស្រង់និងចុះផ្សាយសម្តីលោក ប្រាយុទ្ធ នៅរសៀលថ្ងៃទី៦ ខែវិច្ឆិកានេះថា “យោងតាមការប្តេជ្ញាចិត្ត របស់យើងចំពោះអាស៊ានយើងនឹងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមកទេ ហើយយើងក៏នឹងមិនអនុញ្ញាតិក្រុមប្រឆាំង នឹងរដ្ឋាភិបាលប្រើប្រាស់ប្រទេសថៃសម្រាប់បម្រើសកម្មភាពផ្ទាល់ខ្លួននោះឡើយ” ។

លោកនាយករដ្ឋមន្រ្តីថាបានបញ្ជាក់យ៉ាងខ្លីថា “បញ្ហានេះខ្ញុំបានបញ្ជាទៅកាន់មន្ត្រីរបស់យើងហើយ ដូច្នេះលោកសម រង្ស៊ី ប្រហែលជាមិ នអាចចូលប្រទេសថៃបាននោះទេ។ “

គួរជម្រាបជូនដែរថា លោក សម រង្ស៊ី គ្រោងចាកចេញពីទីក្រុងប៉ារីស មកកាន់ទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី០៧វិច្ឆិកាស្អែកនេះ តាមជើងហោះហើររបស់ក្រុមហ៊ុន Thai Airways។

នេះជាអ្វីដែលលោក សម រង្ស៊ី ប្រកាសតាមបណ្ដាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃអង្គារម្សិលមិញ ដោយមានភ្ជាប់ជាមួយនូវរូបថតសំបុត្រយន្តហោះរបស់ខ្លួនផង។ ចំណែក គេហទំព័រក្រុមហ៊ុន Thai Airways បានបញ្ជាក់ពីការកក់សំបុត្ររបស់លោក សម រង្ស៊ី សម្រាប់ជើងហោះហើរ TG 931 ដែលនឹងចាកចេញពីប៉ារីសមកដល់បាងកក នៅថ្ងៃទី០៨ខែវិច្ឆិកា៕

Loading...