សម្តេច​តេជោ ហ៊ុន សែន «អំពើជួញដូរមនុស្ស» នៅកម្ពុជា​ ត្រូវបានរាជរដ្ឋាភិបាលចាត់វិធានការ បង្ការ ទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលា

575

(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃពុធ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាពបើកសន្និសីទ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន លើកទី១២ ដែលប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «អំពើជួញដូរមនុស្ស» នៅកម្ពុជាបច្ចុប្បន្នក៏ដូចជាបញ្ហាឆ្នាំកន្លងមក ត្រូវបានរាជរដ្ឋាភិបាលចាត់វិធានការ បង្ការ ទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលា តាមរយៈការពង្រឹងច្បាប់ ការអនុវត្តនូវគោលនយោបាយបង្ការ ទប់ស្កាត់ និងការពារជនរងគ្រោះ ជាមួយការអនុវត្តច្បាប់ព្រហ្មទណ្ឌយ៉ាងខ្ជាប់ខ្ជួន។

សម្តេច​ បានបន្តថា ដោយមានកិច្ចសហការល្អរវាងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធ ស្ថាប័នអយ្យការ និងតុលាការធ្វើឱ្យកម្ពុជាទទួលបាននូវលទ្ធផលគួរជាទីមោទនៈ ក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនកន្លងមក។

គួរបញ្ជាក់​ថា​ សន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិនលើកទី១២​ ត្រូវធ្វើឡើងក្រោមប្រធានបទ «តួនាទីព្រះរាជអាជ្ញាក្នុងការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សនៅក្នុងតំបន់»៕ ដោយ៖ សួស

Loading...