ចិនបានហាមពីឡុតម្នាក់លែងអោយបើកយន្តហោះមួយជីវិត​ បន្ទាប់ពីអនុញ្ញាតិអោយមនុស្សស្រីចូលក្នុងកាប៊ីនយន្តហោះ

825

(អន្តរជាតិ) ៖ វេបសាយបរទេសបានផ្សាយព្រាតនៅថ្ងៃទី៥វិច្ឆិកានេះថាអាជ្ញាធរស្រុកចិនបានចេញប្រកាសហាមអ្នកបើកបរយន្តហោះម្នាក់លែងអោយបើកយន្តហោះអស់មួយជីវិត បន្ទាប់ពីរកឃើញមានរូបថតស្រីអ្នកដំណើរម្នាក់ចូលទៅអង្គុយថតក្នុងកាប៊ីនអ្នកបើកបរដោយមានកែវស្រានៅពីមុខផង។

រូបថតនេះទើបមានគេនាំយកមកបង្ហោះលើ​បណ្តាញសង្គម កាលពីថ្មីៗនេះ ដែលតាមពិតរូបថតនោះថតតាំងពីខែមករាដើមឆ្នាំនេះម្ល៉េះក្នុង ការហោះហើរក្នុងស្រុក៕