លោក ត្រាំ ៖ «ប្រធានសភាអាមេរិកបាត់បង់សតិហើយ» គួរតែត្រឡប់ទៅផ្ទះវិញ

435

(អន្តរជាតិ)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី (Nancy Pelosi) បានបាត់បង់សតិហើយ ជុំវិញការប្រឹងប្រែងទម្លាក់រូបលោកចេញពីតំណែង ហើយលោកស្រីគួរតែត្រឡប់ទៅផ្ទះនៅកាលីហ្វរញ៉ាវិញទៅ។

លោក ដូណាល់ ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅសេតវិមានដូច្នេះថា លោកស្រី Nancy Pelosi បានបាតបង់ សតិហើយហើយខ្ញុំគិតថាបើតាមត្រង់ទៅ គឺលោកស្រីគួរតែត្រឡប់ទៅផ្ទះនៅទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូវិញទៅ ព្រោះបើអ្នកទាំងអស់គ្នាក្រឡេកទៅមើលអ្វី ដែលកំពុងកើតឡើងនៅសង្កាត់របស់លោកស្រី គឺសង្កាត់លោកស្រីកំពុងធ្លាក់ទៅរកឋានរកហើយ។ លោក ត្រាំ និងលោកស្រី Pelosi មិនត្រូវគ្នាកាន់តែខ្លាំងថែមទៀត ចាប់តាំងតែពីគណបក្សប្រជាធិបតេយ្យ បានចាប់ផ្តើមនីតិវិធីស៊ើបអង្កេតដើម្បីទម្លាក់លោក ត្រាំ ចេញពីតំណែង កាលពីចុងខែកញ្ញាកន្លងទៅ។

គួរជម្រាបថា កំឡុងការជួបមុខគ្នាលើកដំបូងនៅក្នុងសេតវិមាន ក្រោយការចាប់ផ្តើមនីតិវិធីដើម្បីទម្លាក់លោក ត្រាំ ពីតំណែង លោក ត្រាំ និងលោកស្រី Pelosi ក៏បានទាស់សម្តីគ្នាយ៉ាងកក្រើកផងដែរ៕