ពេជ្រ សូលីកា ត្រូវមិត្តជិតស្និទ្ធជាង១០ឆ្នាំ ហែកកេរ្តិ៍គ្មានសល់

366

(ភ្នំពេញ)៖ ពេជ្រ សូលីកា ដែលទើបនឹងភ្ជាប់ពាក្យជាមួយគូរដណ្តឹងថ្មីៗនេះ ត្រូវបានមិត្តជិតស្និទ្ធជាង១០ឆ្នាំ ហែកកេរ្តិ៍គ្មានសល់ ព្រោះតែជំលោះរឿងរ៉ាវកាលពីកន្លងទៅ។

យ៉ាងណាមិញ នារីម្នាក់ដែលចេញមុខបកអាក្រាត រឿងរ៉ាវពីអតីតរបស់ម្ចាស់បទ «តាមដាន» មានឈ្មោះ ថៃ នារីសុជាតា ដែលត្រូវជាអតីតមិត្តយល់ចិត្តថ្លើមនោះ បាន add story និងបង្ហោះពាក្យសម្ដីដៀមដាមយ៉ាងក្ដៅគគុកពេញបណ្ដាញសង្គម ហែកកេរ្តិ៍តារារូបនេះគ្មានយល់មុខ ធ្វើឲ្យអ្នកគាំទ្រជាច្រើនកំពុងតាមដានទស្សនាដូចភាពយន្តភាគថៃ «រឿងភ្លើងបុណ្យ» និងរង់ចាំការចេញមុខបកស្រាយរបស់កញ្ញា ពេជ្រ សូលីកា ចំពោះរឿងរ៉ាវអប្រិយទាំងនេះផងដែរ៕