ស្ងាត់ពីសិល្បៈមួយរយៈ ស្រាប់តែ តារាកំប្លែង ស្រីអយ បានក្លាយទៅជាជំទាវបាត់ហើយ…

370

(តារា)៖ ប្រិយមិត្តជាច្រើនដែលតាមដានរាល់កំប្លែងខ្មែរ ប្រាកដជាបានស្គាល់ និងចាំច្បាស់ពីតារាកំប្លែង ស្រីអយ ដែលបច្ចុប្បន្ននេះហាក់ដូចជាស្ងាត់នៅក្នុងវិស័យសិល្បៈមួយរយៈ មិនបានលេចមុខលេងកំប្លែងដូចមុន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ស្របពេលជាមួយនឹងការបាត់មុខពីសិល្បៈរបស់នាង បានធ្វើឲ្យអ្នកគាំទ្រជាច្រើនចង់ដឹងយ៉ាងខ្លាំងថាបច្ចុប្បន្ននាងមានជីវិតបែបណា។ ជាក់ស្តែងនៅក្នុងនោះដែរ ក៏ស្រាប់តែនៅក្នុងគណនីហ្វេសប៊ុក លោកអ៊ឹម ជីវ៉ា ​បានធ្វើការរៀបរាប់ នៅលើបណ្តាញសង្គមរបស់លោក ជាមួយនឹងពិធីអបអរតារាស្រីរូបនេះក្លាយទៅជាជំទាវ ក្រោយស្ងាត់ពីសិល្បៈ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ជាមួយនឹងដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើន រំភើប និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិននឹកស្មានថាជីវិតរបស់នាងនាពេលនេះ ប្រែជាស្រស់បំព្រង រាសីឡើង ឋានៈកាន់តែខ្ពស់ ក្រោយបានរៀបការជាមួយនឹងស្វាមី កាលពីពេលកន្លងទៅនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ទន្ទឹមនឹងនេះដែរ បណ្តាអ្នកគាំទ្រ ក៏បានចូលរួមអបអរដល់នាងគ្រប់គ្នា ដែលបានក្លាយទៅជាជំទាវបែបនេះ ស្របពេលដែលមិនទាន់ជ្រាបច្បាស់ថាពិត ឬក៏យ៉ាងណា ព្រោះសាមីខ្លូនមិនសូវបង្ហាញនោះទេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

Loading...

Loading...