​ខ្សែបម្រើ​ Pogba អាចនឹងអវត្តមានរហូតដល់ខែធ្នូ ដោយសារបញ្ហារបួសកជើង

3078

(កីឡា)៖ លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅក្លឹប Manchester United បាននិយាយថា​«ខ្ញុំមិនគិតថា ឃើញ Pogba មុនខែធ្នូនោះទេ។ គាត់ត្រូវការ​ពេលបន្ថែមទៀត ដើម្បីតាមដានអាការៈរោគរបស់គាត់ ប្រហែលជាចុងឆ្នាំ ទើបអាចជួបគាត់»។

កីឡាករសញ្ជាតិបារាំង​វ័យ​២៦ឆ្នាំរូបនេះ ​ទើបតែចូលលេងបាន ៦ប្រកួតប៉ុណ្ណោះឲ្យបិសាចក្រហមក្នុង Premier League នារដូវកាលឆ្នាំ២០១៩-២០២០ និងបង្ហាញខ្លួនចុងក្រោយពេលប្រកួតស្មើ ១-១ ទល់នឹងកាំភ្លើងធំ Arsenal នៅកីឡដ្ឋាន Old Trafford ដែលកីឡាករបារាំងខាងលើទទួលរងរបួសកជើងជាទម្ងន់នោះ។

គួរជម្រាបថា ៥ប្រកួតដែលអវត្តមាន Paul Pogba ក្រុមបិសាចក្រហម Manchester United ឈ្នះ២ដង ស្មើ១ដង និងចាញ់១ដង នៅ Premier League និងលេងឈ្នះ Partizan Boegrad ១-០ ផងដែរនៅ UEFA Europa League៕