Romelu Lukaku ស៊ុតចុងម៉ោងជួយ Inter Milan ឡើងឈរកំពូលតារាង Serie A

2539

(កីឡា)៖ ខ្សែ​ប្រយុទ្ធ Romelu Lukaku រក​បាន​គ្រាប់​ទី​៧​​​នៅ​ Serie A រដូវ​កាល​នេះ បន្ទាប់​ពី​ជួយ Inter Milan ឈ្នះ Brescia ២-១ ឡើង​ឈរ​កំពូល​តារាង​​ក្នុង​សប្ដាហ៍​ទី​១០។

កីឡាករ Lautaro Martinez ជា​អ្នក​រក​គ្រាប់​ដំបូង​ឲ្យ​ Inter Milan មុន​ពេល Lukaku អូស​ដាច់​ខ្សែ​ការពារ​ទាត់​បញ្ចូល​ទី​យ៉ាង​ស្អាត​ជួយ​ក្រុម​នាំ​មុខ​ ២-០។ យ៉ាងណាមិញ កីឡាករ Milan Skriniar របស់ Inter បាន​ភ្លាត់​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង ជួយ Brescia រក​បាន​មួយ​គ្រាប់​សង​វិញ។

ជ័យជម្នះ​នេះ​​បាន​ធ្វើ​ឲ្យ Inter ​ឡើង​ឈរ​កំពូល​តារាង Serie A បណ្ដោះអាសន្ន ស្របពេល​ដែល​១៨ក្រុម​ផ្សេង​ទៀត​ទើប​តែ​លេង​បាន​៩​សប្ដាហ៍​ប៉ុណ្ណោះ។ Lukaku ដែល​ផ្លាស់​ពី Manchester United មក​​កាន់ Inter ក្នុង​តម្លៃ​៧៤​លាន​ផោន​រក​បាន​៧​គ្រាប់​ហើយ​ការ​បង្ហាញ​ខ្លួន​១០​ប្រកួត​រដូវ​កាល​នេះ៕