ហ៊ានទេ! មហាសេដ្ឋី​ចិន Jack Ma បបួល Floyd Mayweather ឡើង​សង្វៀន​ម្តងទៀត

346

(កីឡា)៖ នៅ​ក្នុង​វី​ដេ​អូ​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ Twitter កាលពី​ថ្ងៃអាទិត្យ អ្នក​ប្រដាល់​ហ្វី​លី​ពី​ន Manny Pacquiao និង​ស្ថាបនិក Alibaba លោក Jack Ma បាន​កោះហៅ​អតីត​អ្នក​ប្រដាល់​មិន​ដែល​ចាញ់ Floyd Mayweather មក​ឡើង​សង្វៀន​ម្តងទៀត នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។

អ្នក​ប្រដាល់ Pacquiao និយាយ​ថា ៖«Floyd Mayweather ប្រសិនបើ​អ្នក​ចង់បាន​ការ​ប្រកួត​ពិត ចូរ​មក​ប្រកួត​ជាមួយ​ខ្ញុំ ។ ប្រសិនបើ​អ្នក​ចង់​អួត​អ្នកផង​នោះ មិត្ត​របស់ខ្ញុំ Jack Ma នឹង​ជួយ​កំដរ​បាន​»​។ ភ្លាម​នោះ​មហាសេដ្ឋី​ចិន Jack Ma បាន​និយាយ​បន្ថែម​ថា ៖«​ខ្ញុំ​ត្រៀមខ្លួន​រួច​ហើយ ។ ពេល​ណា​ក៏​បាន កន្លែង​ណា​ក៏​បាន ។ ក្រុម​របស់ Manny គឺ​ត្រៀមខ្លួន​រួចរាល់​ហើយ​»​។

លោក Ma បាន​ចូល​និវត្តន៍​ពី​ក្រុមហ៊ុន​យក្ស​អេ​ឡិច​ត្រូ​និ​ច​របស់​ចិន​ (Alibaba) កាលពី​ខែ​មុន​ដោយ​និយាយ​ថា គាត់​ចង់​ធ្វើ​អ្វី​ដែល​លោក​ចូល​ចិត្ត​ផ្សេង​ទៀត ដូច​ជា​ការ​អប់រំ​ជាដើម ។ លោក​ក៏​ជា​អ្នកគាំទ្រ​សិល្បៈ​ក្បាច់គុន​ដ៏​ល្បីល្បាញ​មួយ​រូប​ផង​ដែរ ។ លោក​ធ្លាប់​ធ្វើ​ជា​តួ​សម្តែង​នៅ​ក្នុង​រឿង​ដឹកនាំ​ដោយ​លោក Jet Li ដែល​ដើរតួ​ជា​គ្រូ​ក្បាច់​គុណ​ថៃ​ជី ។

សូម​រំលឹក​ផង​ដែរ​ថា Floyd Mayweather បាន​យកឈ្នះ​លើ Pacquiao ដោយ​ពិន្ទុ​កាលពី​ឆ្នាំ​២០១៥ ដោយ​អ្នក​ទាំង​ពីរ​សុទ្ធតែ​ចង់​ចូល​ប្រកួត​ម្តងទៀត​ដើម្បី​សងសឹក ។ Pacquiao នៅ​តែ​ជា​អ្នក​ប្រដាល់​ដ៏​សកម្ម​ម្នាក់​ដែល​បាន​បំបាក់ Adrien Broner និង Keith Thurman នៅ​ក្នុងឆ្នាំនេះ ខណៈ​ដែល Mayweather បាន​ប្រកួត​ជាមួយនឹង​កីឡាករ UFC Conor McGregor កាលពី​ឆ្នាំ​២០១៧ មុន​ពេល​សម្រេចចិត្ត​ចូល​និវត្តន៍ ៕

Loading...