សាហាវ​ណាស់!​ បាញ់ប្រហារ​បងថ្លៃ​ ​ព្រោះ​គំនុំ​ជិត​១០ឆ្នាំ

874

ភ្នំពេញ៖ បុរសម្នាក់បានបាញ់សំលាប់បងថ្លៃហើយរត់ទៅសារភាពហេតុការណ៏នេះកើតឡើងកាលពីវេលាម៉ោង១១និង០៥នាទីថ្ងៃទី២៦ខែតុលាឆ្នាំ២០១៩​ នៅចំណុចផ្ទះលេខ៧៧H នៅជិតផ្ទះសំណាក់ក្អមមាស​ ផ្លូវលំចុះពីម្តុំស្តុបNokia​ ប្រហែល៦០មែត្រ​ ស្ថិតនៅសង្កាត់ទឹកល្អក់៣​ ខណ្ទទួលគោក​ រាជធានីភ្នំពេញ។

តាមចំលើយសារភាពរបស់ជនល្មើសបានអោយដឹងថាមូលហេតុឈានទៅដល់ការបាញ់សំលាប់នេះគឺដោយសារតែគំនុំទើបធ្វើអោយជនល្មើសសំរេចចិត្តបាញ់សំលាប់បងថ្លៃខ្លួនឯងតែម្តងរួចក៏ទៅសារភាពនៅប៉ុស្តិប៉ូលីស់9ទឹកល្អក់៣តែម្តង។

ជនរងគ្រោះមានឈ្នោះជួប រតនាអាយុ៤៦ឆ្នាំមានមុខរបរជាគ្រូបង្រៀនស្នាក់នៅម្តុំវត្តស្លែងត្រូវបានជនល្មើសបាញ់ចំនួន៥គ្រាប់ស្លាប់ក្នុងធ្លុកឈាមគួរអោយអណោចអាធម៏។

បច្ចុប្បន្នជនល្មើសត្រូវបានសម្ថកិច្ចបញ្ជូនខ្លួនទៅអធិការខណ្ឌទួលគោកដើម្បីធ្វើការសាកសួរបន្តនិងកសាងសុំណំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់៕