ពិធីការិនីដ៏មានប្រជាប្រិយភាពភាព អ្នកនាង ​ចាន់​ ​កែវ​និមល ពិតជាស្អាតខ្លាំង មើលសឹងតែមិនស្គាល់ !!

269

(តារា)៖ ពិធីការិនីដ៏ល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ​ចាន់​ ​កែវ​និមល​ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ពិតជារៀបចំខ្លួនបានយ៉ាងស្អាត និងគួរឲ្យទាក់ទាញ។ ចាន់ កែវនិមល ត្រូវបានគេចាត់ទុកថា ជាពិធីការិនីម្នាក់ ដែលមានប្រជាប្រិយភាពភាព និងជាពិធីការិនីម្នាក់ ដែលបានកាន់កម្មវិធីធំ ល្បីៗ និងជាដៃគូដែលស័ក្តិ​សមជា​មួយ​នាង​គឺ​លោក​ ​ជា​ ​វិបុល​ ក្នុងការធ្វើពិធីម្តង។

យ៉ាងណាមិញអ្នកនាង ចាន់ កែវនិមល ក៏កាន់តែប្លែកទៀតហើយ នៅពេលដែលតុបតែងមុខ និងស្លៀកក្នុងឈុតសំលៀកបំពាក់មួយឈុតនេះ ។ ស្ទីលនៃការផាត់មុខ និងការស្លៀកពាក់គឺពិតជាប្លែក និងងស្រស់ស្អាតជាខ្លាំង។​ ក្រោយពេលតុបតែងមុខមាត់​ និងស្លៀងឈុតសំលៀកបំពាក់នេះរួចស្រាប់តែ អ្នកនាង ចាន់ កែវនិមល ថា” សូមណែនាំសំណព្វចិត្តទាំង២របស់ខ្ញ៉ំអោយបងប្អូនបានស្គាល់😘ម្នាក់ជាអ្នកឆ្នៃម៉ូតសំលៀកបំពាក់សម្រាប់ខ្ញុំ Sophol Tailor Phol ម្នាក់ជាអ្នកតុបតែងមុខនិងសក់សម្រាប់ខ្ញុំ Dee Daniel😍សំខាន់ថ្ងៃនេះ២នាក់គាត់សប្បាយនឹងសំឡុតខ្ញ៉ំណាស់ ព្រោះគាត់ស៉ំប្លែក😂😂”។

ដោយឡែកមានបងប្អូនជាច្រើន បានចូលខមិនសរសើរពីទឹកដៃនៃការច្នៃម៉ូត ក៏ដូចជាថ្វីដៃអ្នកតុបតែងខ្លួនឲ្យអ្នកនាង ចាន់ កែវនិមល​ ពិតជាថ្វីដៃល្អ ធ្វើឲ្យអ្នកនាង ប្លែកខ្លាំងណាស់ មើលសឹងតែមិនស្គាល់ ពេលដែលតុបតែងមុខបែបនេះទៅ។ ហើយក៏មានអ្នកខ្លះទៀត សរសើរគ្រប់គ្នាថា ស្អាតខ្លាំងណាស់ចែ៕

Loading...