កុំព្រហើន! លោក គួច ចំរើន បញ្ជាឲ្យបិទការដ្ឋាន សាងសង់មួយកន្លែងភ្លាមៗ របស់ជនជាតិចិន ដែលគ្មានច្បាប់ត្រឹមត្រូវ…

309

(ព្រះសីហុន)៖​ លោក គួច ចំរើន តែងតែចុះទៅធ្វើការត្រួតពិនិត្យរាល់សំណង់អគារណាដែល សាងសងមិនមានស្តង់ដា ឬខុសច្បាប់ គឺរូបលោកមិនទុកឲ្យសំណង់នោះបង្កជាបញ្ហាដល់ប្រជាពលរដ្ឋរបស់លោកឡើយ។

ភាពមុតមាំ ជំនះគ្រប់ឧបសគ្គ ព្រមជាមួយនិងស្មារតីទទួលខុសខ្ពស់របស់លោកនេះហើយ ដែលធ្វើឲ្យប្រជាពលរដ្ឋ មានទំនុកចិត្តនិងស្រលាញ់ និងភរិយារបស់លោកខ្លាំងៗឡើង និងសង្ឃឹមថាខេត្តមួយនេះ នឹងល្អ ហើយមិនមានភ្ញៀវទេសចរណ៍មកកាន់តែច្រើនឡើងដូចកាលពីមុន។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ប្រជាជន ខេត្តព្រះសីហនុ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក៖ “បញ្ជាឱ្យបិទការដ្ឋានសាងសង់ឃ្លាំងមួយកន្លែង គ្មានច្បាប់អនុញ្ញាត! លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត ក្រោយពីបានអញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវ ក៏បានចុះពិនិត្យ និងបញ្ជាឱ្យបិទការដ្ឋាន សាងសង់ឃ្លាំងមួយកន្លែង របស់ជនជាតិចិន ដែល មិនមានច្បាប់សាងសង់ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ”។

គួររំលឹកថា លោក គួច ចំរើន គឺជាអភិបាលខេត្តថ្មីមួយរូប ដែលធ្វើឲ្យបងប្អូនមហាជន​ មានភាពកក់ក្តៅ និងមានទំនុកចិត្តជាខ្លាំង ចំពោះរូបលោក ក៏ដូចជាមន្រ្តីគ្រប់ជាន់ថ្នាក់។ លោក តែងតែបានព្យាយាម រកវិធីដោះស្រាយ មិនថាបញ្ហាផ្លូវ បញ្ហាសំណង់ ឬបញ្ហាទឹកជំនន់នោះទេ គឺរូបលោកមិនដែលឈរមើលនឹងភ្នែកនោះឡើយ។ ឯកឧត្តម បានទទួលស្វាគមន៍យ៉ាងអស់ពីចិត្តពីសំណាក់មហាជន នៅក្រុងព្រះសីហនុ៕