សង្ស័យខឹងប្រពន្ធធ្វើផ្ទះអស់ទឹកប្រាក់ចំនួន ៣ម៉ឺនដុល្លារ យកសាំងចាក់សម្លាប់ខ្លួនឯងរងរបួសធ្ងន់ធ្ងរ

265

(ភ្នំពេញ) ៖ បុរសម្នាក់ បានជិះម៉ូតូទៅឈប់នៅកន្លែងដីឡូតិ៍មួយកន្លែងហើយចាក់សាំងដុតសម្លាប់ខ្លួនឯង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជួយសង្គ្រោះ កាលពីវេលាម៉ោង ១២និង៤០នាទីរសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ប៉ក់ ម៉ុន ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ មានករណីបុរសម្នាក់ជិះម៉ូតូឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1W-2381 បានឈប់នៅម្ដុំដីឡូតិ៍មួយកន្លែងរួចយកចាក់សាំងដុតសម្លាប់ខ្លួនឯង បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ហើយត្រូវប្រជាពលរដ្ឋជួយសង្គ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

ចំពោះមូលហេតុនោះគឺ សង្ស័យខឹងប្រពន្ធធ្វើផ្ទះអស់ទឹកប្រាក់ចំនួន ៣ម៉ឺនដុល្លារ​។​ បច្ចុប្បន្ននេះ បុរសរងគ្រោះកំពុងសង្គ្រោះនៅមន្ទីពេទ្យយ៉ាងយកចិត្តទុកដាក់ផងដែរ ៕