អបអរសារទរ! សម្តេចតេជោ ហ៊ុន សែន ប្រកាសដកហូតសិទ្ធិប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រី ហើយដាក់ឱ្យដេញថ្លៃជាថ្មី

639

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសដកហូតសិទ្ធិប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រី យកមកឲ្យរដ្ឋគ្រប់គ្រង់ជាបណ្តោះអាសន្នសិន ហើយដាក់ឲ្យដេញថ្លៃជាថ្មី តែត្រូវមានក្រុមហ៊ុនយ៉ាងតិច៣។

កាលលើកឡើងបែបនេះ ធ្វើឡើងក្នុងពិធិប្រគល់សញ្ញាបត្រជូននិស្សិតជាង៤ពាន់នាក់ មកពីសាកលវិទ្យាល័យបៀលប្រាយ (BBU) នៅថ្ងៃទី២២ ខែតុលា នេះ នៅមជ្ឈមណ្ឌលកោះពេជ្រ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថ្លែងថា ក្រុមហ៊ុនស៊ិនទ្រីតែមួយមិនអាចប្រមូលសំរាមនៅភ្នំពេញមានប្រសិទ្ធភាពនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវមានក្រុមហ៊ុនយ៉ាងតិច៣ ប្រតិបត្តិការក្នុងការប្រមូលសំរាមនៅរាជធានីភ្នំពេញ។

ក្នុងនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅអភិបាលរាជធានីភ្នំពេញ ឱ្យប្រមូលយុវជនចេញប្រតិបត្តិការសំអាតសំរាមក្នុងព្រះរាជពិធីបុណ្យអ៊ុំទូក៕