សម្តេចតេជោ ហ៊ុន សែន «ដរាបណាគណបក្សប្រជាជនកម្ពុជានៅគ្រប់គ្រងរាជរដ្ឋាភិបាល គឺមិនយកពន្ធលើដីស្រែរបស់កសិករ និងពន្ធបៀវត្សរ៍អប្បបរិមានោះឡើយ»

498

(ភ្នំពេញ)៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃ សាកលវិទ្យាល័យបៀលប្រាយ នៅកោះពេជ្យ នាព្រឹកថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៩ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ពីគោលជំហដាច់ខាតលើចំនុចសំខាន់២គឺ នៅពេលដែលគណបក្សប្រជាជនកម្ពុជា ជាប់ឆ្នោតបន្តគ្រប់គ្រង និងដឹកនាំប្រទេសគឺ៖

១) រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនយកពន្ធលើដីស្រែចំការ របស់កសិករឡើយ។ សូមបញ្ជាក់ផងដែរថា រដ្ឋាភិបាលដឹកនាំដោយ “គណបក្សប្រជាជនកម្ពុជា” បានអនុវត្តមិនយកពន្ធចាប់តាំងពីឆ្នាំ១៩៧៩មកម៉្លេះ ហើយដែលបន្តអនុវត្តរហូតមកដល់ពេលបច្ចុប្បន្ន។

២) មិនយកពន្ធលើប្រាក់ខែអប្បបរិមារបស់មន្ត្រីរាជការ ។

ក្នុងនោះផងដែរ សម្តេចតេជោ បានថ្លែងអំណរអរគុណ និងជូនពរដល់បងប្អូនជនរួមជាតិដែលបានគាំទ្រ និងបន្តបោះឆ្នោតជូន “គណបក្សប្រជាជនកម្ពុជា“ ជាច្រើនអាណត្តិកន្លងមក និងបន្តនៅពេលខាងមុខទៀត៕