គ្រោះថ្នាក់ដ៏ចម្លែក! បើកម៉ូតូរ៉ឺម៉ក មិនប្រយ័ត្នបុកជណ្តើរផ្ទះរបស់ខ្លួន ចំផ្លោកនោម ស្លាប់រំពេច!

409

(ព្រៃវែង) ៖ ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅវេលាម៉ោង ០៨និង៣០នាទី នៅចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិបហ៊ា ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មានករណីគ្រោះថ្នាក់ចរាចរណ៍ ០១លើក ដែលបង្កដោយខ្លួនឯង។

ជនរងគ្រោះឈ្មោះ យី ទិត ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិព្រហ៊ា ឃុំជ្រៃ ស្រុកស្វាយអន្ទរ បានបើកម៉ូតូរ៉ឺម៉ករបស់ខ្លួនបម្រុងចេញពីផ្ទះ មិនប្រយ័ត្នបានបុកជណ្តើរផ្ទះរបស់ខ្លួន ចំផ្លោកនោម (របួសធ្ងន់) ក្រោយពេលកើតហេតុក្រុមគ្រួសារបានបញ្ជូនជនរងគ្រោះ មកមន្ទីរពេទ្យ បានពាក់កណ្តាលផ្លូវក៏ដាច់ខ្យល់ស្លាប់ ។

បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕