ព្រះមហាក្សត្រថៃប្រកាសដកហូតតួនាទី យសសក្តិ និងគ្រឿងឥស្សរយសទាំងអស់ពី នារីកំណាន់ម្នាក់

303

(អន្តរជាតិ) ៖ វេបសាយប្រទេសថៃបានផ្សាយព្រាតនៅល្ងាចនេះថាព្រះមហាក្សត្រថៃMaha Vajiralongkornបានប្រកាសដកហូតនូវតួនាទី យសសក្តិ និងគ្រឿងឥស្សរយសទាំងអស់ពី Chao Khun Phra:Sineenat Wongvajirapakdi អាយុ៣៤ឆ្នាំព្រោះតែ ព្រះនាងប្រព្រឹត្តខុសនឹងច្បាប់ព្រះរាជវង្ស មិនស្មោះភក្តីចំពោះរាជវង្ស ព្រមទាំងជ្រៀតជ្រែកជីវិតអភិសេករបស់ព្រះអង្គទៀតផង។

នាងSineenat Wongvajirapakdi ដើមឡើយជាគិលានុប្បដ្ឋាកប្រចាំទ័ពអាកាស ក្រោយមកបានចូលវាំងមើលថែបុត្រាព្រះអង្គនិងក្លាយជាស្រីកំណាន់របស់ព្រះអង្គផងដែរ ហើយបានឡើងបុណ្យយសសក្តិជាបន្តបន្ទាប់និងចុងក្រោយបានគោរម្យងារ Chao Khun Phra៕