ឧស្សាហ៍​រមួលក្រពើ​មែន​ទេ​? កុំ​រំលង​អត្ថបទ​នេះ​!

2685

(សុខភាព)៖ ជាធម្មតា​អាកា​រៈ​រមួលក្រពើ ឬ​សាច់ដុំ​អាច​បង្ក​ការឈឺចាប់​ខ្លាំង​ពិបាក​នឹង​ទ្រាំ​។ ទោះជា​យ៉ាងណា​កុំ​បារម្ភ​! អ្នក​អាច​ទប់ស្កាត់​និង​ព្យាបាល​បញ្ហា​រមួលក្រពើ​បាន​យ៉ាង​ឆាប់រហ័ស​ជាមួយ​គន្លឹះ​បែប​ធម្មជាតិ​ងាយៗ​។ ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​វិធី​ទប់ស្កាត់ ក៏ដូចជា​បំបាត់​អាកា​រៈ​រមួលក្រពើ ៖

១. ទទួលទាន​ទឹក​អោយបាន​ច្រើន​
​កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ គឺជា​កត្តា​ចម្បង​បំផុត​មួយ​នៃ​បញ្ហា​រមួលក្រពើ​។ ដូច្នេះហើយ​ទើប​ការទទួល​
​ទាន​ទឹក​អោយបាន​ច្រើន​គ្រប់គ្រាន់ ជាពិសេស​កំឡុងពេល​ធ្វើ​លំ​ហាត់ប្រាណ គឺ​ចាំបាច់​ណាស់​។ ទោះ​
​បី​ជា​អ្នក​កំពុងមាន​បញ្ហា​រមួលក្រពើ​ក៏ដោយ ការទទួល​ទាន​ទឹក​អាចជួយ​ទប់ទល់​នឹង​អាកា​រៈ​បាន​យ៉ាង​ប្រសើរ​។​

២. ទទួលទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​រ៉ែ​
​កង្វះ​ជាតិ​រ៉ែ​ចាំបាច់ ៤ ប្រភេទ​រួមមាន​កាល់ស្យូម ប៉ូ​តា​ស្យូ​ម ម៉ាញ៉េ​ស្យូ​ម និង​សូ​ដ្យូ​ម​អាច​ជះឥទ្ធិពល​គួរអោយ​ព្រួយបារម្ភ​លើ​ការ​កន្ត្រាក់​នៃ​សាច់ដុំ​។ ដូច្នេះ​ការរក្សាបាន​នូវ​តុល្យភាព​នៃ​ជាតិ​រ៉ែ​ទាំងនេះ​ក្នុង​រាងកាយ គឺ​ចាំបាច់​ណាស់​ដើម្បី​ទប់ស្កាត់​បញ្ហា​រមួលក្រពើ​។​

៣. ទទួលទាន​ទឹកខ្មេះ​ផ្លែ​ប៉ោម​
​ការ​ទទួលទាន​ទឹកខ្មេះ​ផ្លែ​ប៉ោម គឺមាន​អត្ថប្រយោជន៍​ណាស់​ប្រសិនបើ​អ្នក​ចង់​ចៀសផុត ឬ​បំបាត់​អាកា​រៈ​រមួលក្រពើ​ឆាប់រហ័ស​។ នោះ​ក៏​ព្រោះតែ​ទឹកខ្មេះ​ផ្លែ​ប៉ោម​មាន​ផ្ទុក​ជាតិ​សូ​ដ្យូ​ម ម៉ាញ៉េ​ស្យូ​ម
​និង​ប៉ូ​តា​ស្យូ​ម​។ វា​ក៏​ជួយ​រក្សា​តុល្យភាព​នៃ​សារធាតុ​រាវ​ក្នុង​រាងកាយ​ទប់ស្កាត់​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ផងដែរ​។​

៤. ម៉ាស្សា​
​ជាធម្មតា​នៅពេល​សាច់ដុំ​រមួល គឺ​វា​មិនអាច​ទទួលបាន​លំ​ហូរឈាម​គ្រប់គ្រាន់​ឡើយ​ជាហេតុ​នាំអោយ​ខ្វះ​អុកស៊ីសែន​និង​សារធាតុចិញ្ចឹម​សំខាន់ៗ​។ ការ​ម៉ាស្សា​អាច​ស្ដារ​លំហូរ​ឈាម​ប្រក្រតី​ឡើងវិញ
​សម្រួល​សាច់ដុំ និង​បំបាត់​ការឈឺចាប់​យ៉ាង​ឆាប់រហ័ស​។

៥. ស្អំ​កម្ដៅ​និង​ស្អំ​ត្រជាក់​
​ដើម្បី​បំបាត់​អាកា​រៈរ​មួល​សាច់ដុំ ឬ​រមួលក្រពើ អ្នក​អាច​ប្រើប្រាស់​ដប​ទឹក​ក្ដៅ​មក​ស្អំ​ពីលើ​។ ទោះជា​យ៉ាង​មិនត្រូវ​ស្អំ​ផ្ទាល់​លើ​ស្បែក ឬ​ប្រើប្រាស់​ទឹក​ក្ដៅ​ពេក​ឡើយ​ជៀសវាង​ការ​រលាក​។ ហើយ​ដើម្បី​ជាការ​ប្រសើរ អ្នក​គួរប្រើ​ប្រាស់​កន្សែង​រុំ​មួយ​ជាន់​សិន សឹម​ដាក់​ស្អំ​ត្រង់​កន្លែង​ឈឺចាប់​។ អ្នក​ក៏​អាច​ស្អំ​ត្រជាក់​ដើម្បី​បំបាត់​ការឈឺចាប់​និង​ហើម​ផងដែរ​។​

៦. កុំ​អង្គុយ​ពេញ​មួយថ្ងៃ​
​អាកា​រៈ​រមួលក្រពើ​ក៏​អាច​កើតឡើង​ដោយសារ​ភាពមិន​ស្រួល​នៃ​សាច់ដុំ​ផងដែរ​។ ប្រសិនបើ​ការងារ​របស់​អ្នក​តម្រូវអោយ​អង្គុយ ចូរ​ព្យាយាម​ក្រោកឈរ​យ៉ាងហោចណាស់ ១ ម៉ោង​ម្ដង ឬ​ដើរ​ខ្លះ​កំឡុងពេល​សម្រាក​ថ្ងៃ​ប្រសិនបើ​អាច​៕

អត្តបទ៖ www.health.com.kh