ពិតជាកំពូលមនុស្សមែន! អាយុទើប ៣៦ឆ្នាំ មានកូនរហូតដល់៤៤នាក់ អ្វីដែលមិននឹកស្មានដល់កូនៗកើតម្តងៗសុទ្ធភ្លោះ

570

(បរទេស)៖ តាមបណ្តាញព័ត៌មានជាច្រើនកំពុងកោតសរសើរស្ត្រីម្នាក់ វ័យទើបតែ ៣៦ឆ្នាំ ប៉ុណ្ណោះតែគាត់សម្រាលកូនបានរហូតដល់ ៤៤នាក់ នាងគឺមានសញ្ជាតិអ៊ូហ្គង់ឈ្មោះថា ម៉ារីម ណាបាតានស៊ី (Mariam Nabatanzi)។

អ្វីដែលមិននឹកស្មានដល់ និងភ្ញាក់ផ្អើលបំផុតនោះគឺកន្លងនាងបានផ្ដល់កំណើតដល់កូនភ្លោះ ២នាក់ ចំនួន ៤ដង កូនភ្លោះ ៣នាក់ ចំនួន ៥ដង និងកូនភ្លោះ ៤នាក់ ចំនួន ៥ដង ឯណោ្ណះ ហើយនាងក៏ធ្លាប់បាត់បង់កូនៗរបស់នាងចំនួន ៦ផងដែរ។ នាងបានរៀបការជាមួយប្ដីរបស់នាងដែលមានវ័យបងនាង ២៨ឆ្នាំ នៅអំឡុងពេលនាងមានអាយុ ១២ឆ្នាំ។

បើនិយាយពីឆាកជីវិតរបស់នាងវិញអានហើយស្ទើរស្រក់ទឹកភ្នែករកអ្វីនិយាយគ្មានទេ ដោយសារកន្លងម្ដាយរបស់នាង និងបងប្អូនបង្កើតចំនួន ៥នាក់ផ្សេងៗទៀត រួមទាំងឪពុករបស់នាងផងបានបោះបង់ និងចាកចោលនាងនៅពេលនាងអាយុបាន ៣ឆ្នាំ។

បច្ចុប្បន្ននាងត្រូវបានលោកវេជ្ជបណ្ឌិតចេញបម្រាមឱ្យឈប់បន្តមានកូនតទៅទៀត ដោយសម្រេចចិត្តកាត់ស្បូនរបស់នាងតែម្តង៕

Loading...