ប្រធានាធិបតីទួរគី​ ​មើលងាយសំបុត្ររបស់​លោកត្រាំ

241

(អន្តរជាតិ) ៖ ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយអោយដឹងថាក្នុងការតបតវិញចំពោះលិខិតរបស់លោកប្រធានាធិបតីអាមេរិចដែលបានផ្ញើមកលោកប្រធានា​ធិបតីទួរគីនោះ លោកប្រធានាធិបតីទួរគីតបថា​ «សំបុត្រចេញ ពីប្រមុខរដ្ឋ ប្រទេសមួយតែគ្មានខ្លឹមសារនិងបទដ្ឋានអ្វីទាំងអស់ ថែមទាំងគ្មានសីលធម៌ផ្នែកនយោបាយទៅទៀតនិងគ្មានលក្ខណៈការទូតអ្វីបន្តិចសោះ។

លោកប្រធានាធិបតី​ Recep Tayyip Erdogan បានថ្លែងទៀតថា​ «ដូច្នេះប្រជាជនទួរគីចងចាំមិនភ្លេចឡើយចំពោះការមាក់ងាយនេះ» នៅពេលកាសែតសួរថា.តើលោកធ្វើម៉េចដែរចំពោះសំបុត្រនោះ? គាត់ឆ្លើយថា​ «មានធ្វើម៉េ ចគ្រាន់តែអានចប់ ក៏ញីវាចោលក្នុងធុងសម្រាម»៕