លោក Alex CoNan Real បន្តវាយប្រហារអ្នក​នាង​ ចោម​ ចាន់​ រឿងកាបូបក្លែងក្លាយមិនដោះស្រាយ តែបើជាទៅចែកអំណាយដល់ប្រជាជននៅប្រទេសជប៉ុន !!!

408

(ភ្នំពេញ)៖ រឿងកាបូបដែលបងប្អូនប្រជាពលរដ្ឋបានទិញ ពីអ្នកលក់នៅតាមបណ្តាញសង្គមអនឡាញ បានក្លាយជាប្រធានបទដ៏ក្តៅគគុក ដែលមានបងប្អូនជាច្រើនបានបង្ហាញការមិនពេញចិត្តចំពោះម្ចាស់អ្នកលក់កាបូប ដែលបានលក់កាបូប ក្លែងក្លាយ ដែលមានតំលៃរាប់ពាន់ដុល្លារ ដោយមានបងប្អូនជាច្រើន មិនយល់ព្រម ហើយក៏មានអ្នកខ្លះក៏បានយល់ព្រមទទួលយកសំណងដែលខាងអ្នកលក់កាបូប បានធ្វើការសង ។

កាលពី​យប់មិញ​នេះ​ Alex CoNan Real​ ក៏បានចេញមុខធ្វេីការ​ Live ជាវីដេអូ​សារជាថ្មី​ ដោយនៅតែបន្តលើកឡើងទាក់ទងនឹង​រឿងរ៉ាវ​ខាងលើ​ ដោយ​មានការ​រៀប​រាប់​ទាំង​អារម្មណ៍​ខឹង​ក្រោធ​ថា៖​ «នៅពេលចេញ​វីដេអូ​សុំទោស​ជាសាធារណៈ​ ធ្វើ​ចរឹក​ឡើង​ស្លូត​ និយាយ​ឡេីងស្រួលជាក់ស្តែង ​ជនរងគ្រោះ​យកកាបូបទៅដូរនោះ​ បែរជាធ្វើឬកធ្វើពារ​ និងរកកាត់ខាតគេដល់ទៅ​ ៥០ភាគរយ​ដដែរ​ ចំណែកឯ​កាបូប​ខ្លះ​ទៀត​អត់​ចង់​ទទួល​ដូរថែមទៀតផង​។

បន្ថែម​លើសពីនេះ​ Alex CoNan Real​ ក៏បាន​បន្ត​ទៀត​ថា​ រឿង​កំពុង​ផ្ទុះ​កក្រើក​ពេញ​ប្រទេស​ ខ្លួន​ឯង​បែរជាធ្វេី​គ្មាន​រឿង​អី​ និងទៅប្រទេស​ជប៉ុន​ដំណើរ​កម្សាន្ត​ទៅវិញ​»។ យ៉ាងណាមិញ នៅមាន​រឿង​រ៉ាវ​ជាច្រើន​ទៀត​ ដែល​ Alex CoNan Real​ បាន​មានការ​លេីកឡេីង​ខ្លាំង​ៗ​ចំពោះ​ត្រកូល​ ក្វាន់​ និង​ពាក់​ព័ន្ធ​អំពី​រឿង​ច្បាប់ដែលមកដល់ពេលនេះហើយ​ នៅមិនទាន់មានចំណាត់ការលេីករណីនេះទៀត។

ដើម្បី​ជ្រាប​ច្បាស់​ សូម​ប្រិយមិត្ត​ទស្សនា​នូវ​ការលើក​ឡើងរបស់​ Alex CoNan Real​ ដូច​តទៅ​ សូមទស្សនាវីដេអូខាងក្រោម។ ប្រភព៖ ហ្វេសប៊ុក

Loading...