លោក​ ហ៊ុន​ ជា ៖ អារឿងគេប្តឹងក្នុងស្រុកមិនគិតដោះស្រាយទេទៅថតសំដែងមនុស្សធម៌ក្រៅស្រុកវិញ គួរណាស់តែលាងបំណុលឲ្យអស់សិនទៅ…

465

(ភ្នំពេញ)៖  ព្យុះ Hagibis បានចេញផុតពីប្រទេសជប៉ុនហើយ​ ជប៉ុនធ្វើការសង្គ្រោះទ្រង់ទ្រាយធំ​ ដែលមានឧទ្ធម្ភាគចក្រ​ ទូក​ និងកងទ័ពរាប់ពាន់នាក់ត្រូវបានដាក់ពង្រាយនៅទូទាំងប្រទេសជប៉ុននៅថ្ងៃអាទិត្យនេះដើម្បីជួយសង្គ្រោះប្រជាជនដែលជាប់នៅតាមផ្ទះលិចទឹកកាលពីថ្ងៃអាទិត្យ ខណៈចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះដ៏ខ្លាំងបានកើនឡើងដល់ ២៥ នាក់និងបាត់ខ្លួនរាប់សិបនាក់។

ខណៈពេលដែលកំពុងធ្វើដំណើរកំសាន្តនៅប្រទេសជប៉ុន អ្នកនាង ចោម ច័ន្ទ ក៏បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកពេលនេះខ្ញុំនៅប្រទេសជប៉ុន ហេីយនៅពេលនេះផងដែរកំពុងមានបញ្ហាខ្យល់ព្យុៈធំ នៅប្រទេសនេះខ្ញុំមានការភ័យខ្លាចខ្លះៗរាល់បញ្ហាដែរខ្ញុំមេីលមិនឃេីញ ជាមួយគ្រោះធម្មជាតិ របស់ប្រទេសជប៉ុន នៅពេលនេះប៉ុន្តែខ្ញុំនិងគ្រួសារថ្ងៃនេះផងដែរគឺនាំយកអាហារទៅចែកជូនបងប្អូនខ្មែរយេីងដែរកំពុងរត់គេចចេញពីគ្រោះអាក្រក់មួយនេះ ❤️❤️😔😔ពីព្រោះមានបងប្អូនខ្មែរដែរគាត់ខ្វះខាតមកធ្វេីការនៅទីនេះ😔😭 ខ្ញុំមិនមានអ្វីជួយច្រេីនទេ មានតែទឹកចិត្តមួយនេះដេីម្បីរួមសុខទុក្ខជាមួយគ្នាក្នុងនាមជាខ្មែរដូចគ្នា 😭😭ហេីយនាងខ្ញុំសូមបួងសួងដល់វត្ថុសាកសិទ្ធមេត្តាអោយព្យុះអាក្រក់នេះ ចាកចេញទៅអោយឆ្ងាយពីប្រទេសជប៉ុន🙏🇯🇵🇰🇭(វាជាដំណេីរកំសាន្តទីក្រុងតូក្យូ ប៉ុន្តែជួបរឿងអាក្រក់មួយនេះ )របស់ខ្លួនថា “។

ដោយឡែកក្រោយពីបានឃើញការបង្ហោះសាររបស់អ្នកនាងចោម ច័ន្ទហើយនោះ ស្រាប់តែនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ផែង​ វណ្ណៈ បានបង្ហោះសារថា “ពាក់ព័ន្ធ​នឹងសកម្មភាពចោមច័ន្ទ​ និង​ គូរស្នេហ៍​ នៅប្រទេស​ជប៉ុន​ លោក​ឧត្ដមសេនីយ៍​ឯក​ ហ៊ុន​ ជា​ នាយនគរបាលជាតិជាន់ខ្ពស់​ បានមានប្រសាសន៍ថា​ ៖​ សូមសរសើរក្រុមគ្រួសារគាត់ខ្លាំងណាស់មានគ្រប់រឿងស្អីក៏ធ្វើបានដែរ​🤣🤣🤣 អាគេប្ដឹងក្នុងស្រុកមិនគិតដោះស្រាយទេទៅថតសំដែងមនុស្សធម៌ក្រៅស្រុកវិញឆ្កុយ ដឹងហើយថា ប្រជាជន ជប៉ុនពួកគាត់កំពុងមានគ្រោះ តែលាងបំណុលអោយអស់សិនទៅ 🙊” ៕

Loading...