លោក​ ផែង វណ្ណៈ​ ៖ ជប៉ុន​លិចទឹក​ តែគ្មានសំរាមមួយទេ​ មិនដឹង​ពេលណាប្រទេស​ខ្ញុំដូច…….

484

(ភ្នំពេញ) ៖ ប្រិយ​មិត្ត​ដឹងរួចហើយថា ព្យុះទីហ្វុង Hagibis កំពុងបក់បោកប្រទេស​ជប៉ុន​ ដែលបង្កឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នងបានបាក់ស្រុត​រងការខូចខាត​ និងមាន​ទឹកជន់លិច​ជាខ្លាំង​ ដែលតម្រូវឲ្យ​ប្រជាពលរដ្ឋ​ជាង​មួយ​លាន​នាក់បាន​ជំលៀស​ខ្លួន​ចេញ​ពី​តំបន់​គ្រោះថ្នាក់​ ដេីម្បី​រក​ទីទួល​សុវត្ថិភាព​។

កាលពី​ថ្មី​ៗ​នេះ​ យោង​តាម​ប្រភព​ហ្វេសប៊ុក របស់លោក​ ផែង​ វណ្ណៈ​ បាន​សរសេរ​ថា​៖ ‘”ប្រទេស​ជប៉ុន​ ទឹក​លិច​ពិតមែន​ តែគ្មានសំរាមអណ្ដែតមួយទេ​ ពិតជាស្អាតគួរអោយសរសេីរ​ ។ មិនដឹងពេលណាប្រទេសខ្ញុំស្អាតបែបនេះទេ” ​ ៕