ពីមុនមិនទទួលស្គាល់​! តែពេលនេះ​ លោកប៉ែន ចំរុង បានត្រឹមស៊ែររូប​កូនស្រី​ក្នុងបណ្តាញសង្គម​ហ្វេ​សប៊ុ​ក

379

(ភ្នំពេញ) ៖ ​ប្រិយមិត្តជាច្រើនប្រហែលជាដឹងហើយថា សម្រាប់​ខួបកំណើត​កូនស្រី​ ​Katherina​ ​គម្រប់​អាយុ​បី​ឆ្នាំ​ ​ភិន​ ​សុ​ដា​លីស​ ​បាន​រៀបចំ​ធ្វើ​យ៉ាង​អធិក​អធម​ជាមួយនឹង​ការ​តុបតែង​ខ្លួន​យ៉ាង​ស្រស់​ស្អាត​ដូច​ក្នុង​រឿង​តុក្កតា​ ​។​ ​

ក្នុង​នោះ​ក៏​មានការ​ចុះផ្សាយ​​ព្រោងព្រាត​នៅ​តាម​បណ្តាញ​សារព័ត៌មាន​នានា​ ហើយអ្វី​ដែល​កត់សម្គាល់​ក្នុង​នោះ​គេ​សង្កេតឃើញ​លោក​ ​ប៉ែន​ ​ចំ​រ៉ុង​ ​ក៏​បាន​ស៊ែ​រ​ព័ត៌មាន​និយាយ​ពី​កូនស្រី​នេះ​ដែរ​ ​ដោយនេះជា​លើក​ទីពីរ​ដែលគេ​បានឃើញ​លោ​ក​ស៊ែ​រ​​រឿងរ៉ាវ​ដែល​ទាក់ទង​កូនស្រី​ ​។​

យ៉ាងណាមិញ ​​ក្នុង​នោះ​ក៏​មានការ​ ​Comment​ ​ជាច្រើន​ពីសំណាក់​មិត្តភក្តិ​ក្នុង​ហ្វេ​សប៊ុ​ក​ ​ដោយ​អ្នកខ្លះ​បាន​និយាយ​ថា​ ​កាន់តែ​ធំ​ក្មេងស្រី ​Katherina​ ​កាន់តែ​មានមុខ​ដូច​លោក​ ​ប៉ែន​ ​ចំ​រ៉ុង​ ហើយខ្លះ​សួរ​ថា​នឹក​កូន​មែន​បង​ ? ជាមួយនឹង​អ្នកគាំទ្រខ្លះបាន​លើក​ឡើង​ចំៗ​ថា​លោក​ជា​ឪពុក​មិន​មានការ​ទទួលខុសត្រូវ​ផងដែរ​​ ​តែ​​គេ​មិនបាន​ឃើញ​តារា​សម្តែ ង​រូប​នេះ​តប​ឡើយ​ ​។​

ដោយឡែក នេះ​គ្រាន់តែ​ជា​អតីតកាល​ប៉ុ​ណ្ណោះ ដោយ​ឆាប់​ៗ​ខាងមុខនេះ​លោក​ ​ បែន​ ​ចំ​រ៉ុង​ ​ត្រៀម​​ចូល​រោងការ​នៅ​ខែវិច្ឆិកា​ជាមួយ​អនាគត​ភរិយា​ដែល​ជា​អ្នក​ខេត្តបាត់ដំបង​ដូច​លោក​ ហើយ​ពេលនេះ​ពួកគេ​ក៏បាន​បង្ហាញ​រូបថត​ ​Pre​ ​Wedding​ ​ហើយ​ដែរ​ ​៕​ ប្រភព​៖ ហ្វេសប៊ុក

Loading...