ទីបំផុត! ព្យុះទីហ្វុងកំណាច Hagibis ផ្តាច់ជីវិតជនជាតិជប៉ុនម្នាក់ហើយ

164

(ជប៉ុន)៖ រសៀលថ្ងៃសៅរ៍ ទី១២ ខែតុលា ឆ្នាំ២០១៩ ព្យុះទីហ្វុងកំណាចហាហ្គីប៊ីស (Hagibis) បាននិងកំពុងរំកិលខ្លួនយ៉ាងលឿន សំដៅមកវាយប្រហារប្រទេសជប៉ុននៅថ្ងៃសៅរ៍នេះ ខណៈអាជ្ញាធរទើបតែបានរាយការណ៍ថា មនុស្សម្នាក់បានបាត់បង់ជីវិតដោយសារចំហាយដំបូងនៃព្យុះ។

ស្របពេលដែលមនុស្សម្នា ១.៦៤លាននាក់ ត្រូវបានណែនាំឲ្យជម្លៀសខ្លួន ដើម្បីគេចចេញពីគ្រោះរអិលបាក់ដី និងទឹកជំនន់ដែលនឹងអាចកើតឡើង។

គួរបញ្ជាក់ថា ជនជាតិជប៉ុនម្នាក់ដែលបានស្លាប់នោះ មានអាយុ ៤៩ឆ្នាំរស់នៅខេត្តជីបា (Chiba) ភាគខាងកើតទីក្រុងតូក្យូ។ ពីដំបូងឡើយបុរសរងគ្រោះ ត្រូវបានក្រុមសង្គ្រោះរកឃើញក្នុងស្ថានភាពរងរបួស នៅក្នុងរថយន្តដឹកទំនិញខ្នាតតូចមួយគ្រឿង ដែលទំនងជាការត្រៀមភៀសខ្លួន​ទៅរកកន្លែងមានសុវត្ថិភាព ប៉ុន្តែលោកបានបាត់បង់ជីវិតពេលទៅដល់មន្ទីរពេទ្យ៕