រូបភាពដ៏​កម្របានឃើញ ពីរូបថតដ៏សាមញ្ញ​ ​របស់​សម្ដេច​តេ​ជោ​ ដែល​កំពុង​អង្គុយលេង​ជាមួយ​ពលរដ្ឋ​នៅ​មាត់សមុទ្រ​ ធ្វើ​ឲ្យ​មានការ​គាំទ្រ​ខ្លាំង​ណាស់

449

(ភ្នំពេញ)៖ រូបភាព​មួយ​សន្លឹក​ នៅក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ គឺ​ រូបភាព ​សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយនឹង​ប្រជាពលរដ្ឋ​ នា​មាត់​សមុទ្រ​ បានបង្ហាញ​នូវ​ភាព​ស្និទ្ធស្នាល ​និង ​ធ្វើ​ឲ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ មានការ​ខមិន​គាំទ្រ​យ៉ាងខ្លាំង​ព្រោះ​គេ​មិនដែលបាន​ឃើញ​ថ្នាក់ដឹកនាំ​ប្រទេស​ណា ​មាន​ភាព​សាមញ្ញ​ និង​ អាណិត​ស្រឡាញ់​ប្រជាពលរដ្ឋ​បែបនេះ​ឡើយ​។​

ប្រជាពលរដ្ឋ​ដែល​ខមិន​ចូលទៅក្នុង​ផេ​ក​ ដែល​មាន​រូបភាព​ សម្ដេច​តេ​ជោ​ កំពុង​អង្គុយលេង​ នៅ​មាត់​សមុទ្រ​ ព្រមទាំង​មាន​ក្មេងប្រុស​ពីរ​នាក់​អង្គុយ​ទល់មុខ​ សម្ដេច ​បានធ្វើការ​ទំនាក់ទំនង ​និង​ពិភាក្សា​យ៉ាង​ស្និទ្ធស្នាល ​ដែល​រូបភាព​នេះ​បានបង្ហាញ​នូវ​ក្តី​ស្រឡាញ់ ​និង​អាណិត​ប្រជាពលរដ្ឋ​ ដោយ ​សម្ដេច ​មិន​រើសអើង​ឡើយ​។​​ប្រជាពលរដ្ឋ​ បាន​ខមិន​ចូល ​ដោយ​ភាគច្រើន ​សូម​ឲ្យ​ សម្ដេច​តេ​ជោ ​មាន​សុខ​ភាព​ល្អ ​និង​មាន​អាយុ​យឺនយូរ ​ដើម្បី​ដឹកនាំ​ប្រទេស​កម្ពុជា​ ឲ្យ​បាន​សុខ​សន្តិភាព ​និង​សម្បូរសប្បាយ​ជា​រៀងរហូត​តរៀង​ទៅ​។​

ប្រជាពលរដ្ឋ​ បាន​សំដែង​នូវ​ការគាំទ្រ ​និង​បន្ត​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ ដែលមាន​សម្ដេច​តេ​ជោ​ ជា​ប្រធាន​ ឲ្យ​មាន​សំឡេង​ច្រើន​លើសលប់ ​ដើម្បី​ឲ្យ​សម្ដេច​តេ​ជោ​ ដឹកនាំ​គណបក្ស​ធំជាង​គេ​នេះ​ជា​រៀងរហូត​។ ​ព្រោះ​ប្រជាពលរដ្ឋ ​ជឿជាក់​ថា​ មានតែ ​សម្ដេច​តេ​ជោ​ម្នាក់​គត់ ​ដែល​អាច​ដឹកនាំ​គណបក្ស​ និង​ប្រទេសជាតិ​ឲ្យ​បាន​រីកចម្រើន ​និង​ជួប​តែ​សុខក្សេមក្សាន្ត​ដូច​សព្វ​ថ្ងៃជា​រៀង​រហូត​៕