ចុះបង្ក្រាបករណី ជួញដូរផ្លូវភេទ ស្រ្តីជនជាតិវៀតណាម ខុសច្បាប់មួយកន្លែងស្ថិតនៅស្រុកសាលាក្រៅ

525

(ប៉ៃលិន)៖ នគរបាលខេត្តប៉ៃលិន បានចុះបង្ក្រាបករណី ជួញដូរផ្លូវភេទខុសច្បាប់ មួយ​កន្លែង​ស្ថិតនៅចំណុចផ្ទះរបស់ស្ត្រីម្នាក់ឈ្មោះ សុខ ស្រីលីន ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម ដែលមក រស់នៅក្នុង​ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ។

ឃាត់ខ្លួន​បានជនសង្ស័យ​ប្រុស ស្រីចំនួន​៦នាក់ ស្រី៤នាក់៖ ១-ឈ្មោះ សុខ ស្រីលីន (ម្ចាស់ផ្ទះ) ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម, ២-ឈ្មោះ វៀង ធីហុង (ហៅ រក្សា) ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិវៀតណាម, ៣-ឈ្មោះ ធិន ណាវ៉ាន់ (ហៅ អាម៉ី) ភេទស្រី អាយុ ២២ឆ្នាំ ជនជាតិវៀតណាម, ៤-ឈ្មោះ ថៃ នីតៃលិន ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិវៀតណាម, ៥-ឈ្មោះ ម៉ៃទ្រី ថាណាផាសាត់ថាណា (ហៅ ម៉ៃទី) ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរ គ្រូ​ពេទ្យ ជនជាតិថៃ និង៦-ឈ្មោះ ឆាត ឡុង ភេទប្រុស អាយុ ៣១ឆ្នាំ ជាតិខ្មែរ មុខរបរ សន្តិសុខ បច្ចុប្បន្នស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ករណីខាងលើទៅការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជន បាន​កសាង​សំណុំរឿង​ដើម្បីអនុវត្តតាមនីតិវិធីបន្ត ៕