រថយន្ត​ស៊ី​ន​ទ្រី និង​រថយន្ត​ដឹក​ទឹកកក​ប៉ះ​គ្នា​ម្ចាស់​ជាប់​ក្នុង​កាប៊ី​ន

382

(​ភ្នំពេញ) ៖ កាលពី​វេលា​ម៉ោង​២​និង​៤០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១១ ខែតុលា​នេះ រថយន្ត​ស៊ី​ន​ទ្រី​ដឹក​សំរាម​មួយ​គ្រឿង​ត្រូវ​រថយន្ត​ដឹក​ទឹកកក​បើក​បុក ខណៈ​ពេល​កំពុង​បើក​ឆ្លង​ស្តុ​ប បណ្តាល​ឲ្យ​បុក​ជាប់​តៃកុង​ក្នុង​កាប៊ី​ន​រង​របួសស្រាល ចំណែករ​យន្ត​ដឹក​ទឹកកក​ខ្ទេច​មួយ​កំណាត់​មុខ​យ៉ាងធ្ងន់ធ្ងរ។

ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ចំណុច​ស្តុ​ប​៣០​ម៉ែត្រ ហៅ​ស្តុ​ប​សេះ​មាស ដែល​ស្ថិត​នៅ ភូមិ​ដំណាក់​ធំ​បី សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត ដឹក​សំរាម​កំពុង​បើក​ឆ្លង​ស្ត​ប់ ពណ៌​ខៀវ ខណៈ​ពេល​កំពុង​បើក​ឆ្លង​បាន​បន្តិច​ក៏​ស្រាប់តែ មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ជា​រថយន្ត​ដឹក​ទឹកកក​ដែល​បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​យ៉ាង​លឿន​បាន​ជាន់​ហ្វ្រាំង​មិន​ជាប់​បាន​បុក​រថយន្ត​ដឹក​សំរាម​ពេញទំហឹងបណ្តាល​ឲ្យ​ចំ​កន្លែង​ធុង​ប្រេង​ធ្វើ​ឲ្យ​ដាច់​ធុង​ប្រេង ចំណែកឯ​រថយន្ត​ដឹក​ទឹកកក​វិញ​រួញ​មួយ​កំណាត់​មុខ​នឹង​គៀប​ជាប់​តៃកុង​ក្នុង​កាប៊ី​ន​ផង​ដែរ តែ​ត្រូវ​បាន​សមត្ថកិច្ច​ព្រមទាំង​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​គាស់​យក​ជន​រង​គ្រោះ​បាន​ភ្លាម​ៗ​ផង​ដែរ ពេល​ភ្លាម​ៗ​នោះ​ដែរ​តៃកុង​រថយន្ត​ដឹក​ទឹកកក​ខាងលើ​បាន​ដើរ​ចេញពី​កន្លែង​កើតហេតុ​បាត់។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​ទាក់ទង​ទៅ​ផ្នែក​ជំនាញ​នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​វាស់វែង​និង​ស្ទូច​យក​រថយន្ត​ដឹក​ទឹកកក​ព្រមទាំង​យក​រថយន្ត​ដឹក​សំរាម​យក​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​ថ្ងៃក្រោយ ៕