មហាជន​ភ្ញាក់​ផ្អើល​ ចំពោះមុខមាត់ពិត របស់ បេនី យ៉ាំង បន្ទាប់ពីកែច្រមុះនិង យកខ្លាញ់ភ្លៅចាក់ចូលមុខរួច

138

(ភ្នំពេញ) ៖ កាលពីពេលថ្មីៗនេះបានកើតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែតារាសម្តែងស្រីម្នាក់ដែលកំពុងតែទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនគឺនោះថ្មីៗនាង បេនី យ៉ាំង បានបើកបង្ហាញពីមុខមាត់ថ្មីរបស់នាងក្រោយពីកែរច្រមុះនិងទើបតែ​ចាក់​មុខ​ ​V​ ហើយ​នៅ​ប្រទេស​កូរ៉េ​រួច។

យ៉ាងណាមិញ បេនី យ៉ាំងពេលនេះកំពុងតែស្ថិតនៅក្នុងទឹកដីប្រទេសកូរ៉េដោយនាងបានប្រាប់មកអ្នកគាំទ្ររបស់នាងថា នាងនិងវិលត្រឡប់មកស្រុកខ្មែរវិញនៅក្នុងពេលខាងមុខនេះគឺថ្ងៃទី១៤ តាមរយៈការឡាយវិដេអូហើយនាងបានប្រាប់ឲ្យដឹងទៀតថា នាង​ទើប​ចាក់​មុខ​ ​V​ ​នៅ​ប្រទេស​កូរ៉េ​ដោយ​នាង​ប្រាប់​ត្រួស​ៗ​ថា​យក​ខ្លាញ់​ភ្លៅ​ចាក់​លើ​ផ្ទៃមុខ​ ​។​ ​ផ្ទៃមុខ​របស់​ ​បេ​នី​ ​យ៉ាំ​ង​ ​មើលទៅ​ប្លែក​ខុសពី​មុន​ តែ​យ៉ាងណា​ពេលនេះ​ទើបតែ​ចា​ក់​ថ្មី​ៗ​មិនទាន់​មើលឃើញ​ស្អាត​នោះ​ទេ​ ​។

សូមរំលឹកផងដែរថា​សម្រាប់​ច្រមុះ​របស់​នាង​ដែល​ធ្វើ​មួយ​រយៈ​មុន​នោះ​បាន​ខូច​ទ្រង់ទ្រាយ​ដោយសារ​មាន​ខ្ទុះ​ ​ដែល​នាង​ត្រៀម​​ធ្វើ​ម្តង​ទៀត​នៅពេល​ក្រោយ​អាច​មួយឆ្នាំ​ទៀត​ ​។​ ​ការ​បង្ហាញ​សម្រស់​របស់​ ​បេ​នី​ ​យ៉ាំ​ង​ ​ដោយ​មិន​មានការ​លាក់លៀម​នោះ​បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ជាច្រើន​មាន​ការ​អាណិតអាសូរ​ហើយ​ខ្លះ​ក៏បាន​ជូនពរ​ឱ្យ​ ​បេ​នី​ ​យ៉ាំ​ង​ ​ឆាប់​បាន​ស្រស់​ស្អាត​ដូចដើម​ ​៕