ការជួសជុលសាងសង់ហេដ្ឋារចនាសម្ព័ន្ធខេត្តព្រះសីហនុ គឺជាអាទិភាពដែលកំពុងយកចិត្តទុកដាក់

371

(ភ្នំពេញ)៖ នាថ្ងៃទី ១១ ខែតុលា ឆ្នាំ២០១៩ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុបានអនុវត្តការងារប្រចាំរបស់ខ្លួនដោយបន្តការងារលុបជង្ហុកសំបុកមាន់លើកំណាត់ផ្លូវជាតិលេខ ៤ និងចាក់ថ្មលុបជង្ហុកលើផ្លូវមួយចំនួនក្នុងក្រុង រួមជាមួយការដាក់ថ្ម ៤ គុណ ៦ លាយថ្មមិច កិន កៀរបង្ហាប់ សម្រួលតួថ្នល់លើផ្លូវជាតិលេខ៤៥ និងផ្លូវខេត្តលេខ ១៤៦B ,១៤៨ ។

ក្នុង​នោះផងដែរ ក៏មានការស្តារប្រព័ន្ធបង្ហូរទឹកកខ្វក់ដោយ ធ្វើការស្តារលូអ៊ុយ តាមបណ្តោយផ្លូវក្នុងក្រុង និងបន្តការងារវាយកំទេច សំណង់រឹង ដែលរំលោភលើចំណីអូរប្រឡាយ៕