សូមបងប្អូន​ខេត្តក្រចេះ ប្រុងប្រយ័ត្ន មានករណីបាក់ស្រុតច្រាំង​ នៅមុខសាលាខេត្ត

378

(ក្រចេះ)៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង១រសៀល កើតមានករណីបាក់ស្រុតច្រាំងទន្លេមេគង្គប្រវែង៤០ម៉ែត្រនៅចំណុចសំណង់រានហាលអង្គុយកំសាន្តនៅមុខសាលាខេត្តក្រចេះនិងនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៧និង៤៥នាទី ដើមគគីរមួយដើមបានរលំនៅចំណុចបាក់ច្រាំងនោះ។ ហេតុការណ៍ទាំង២ខាងលើនេះ ពុំមានបង្កគ្រោះថ្នាក់ដល់មនុស្សទេ។

ជាការបង្ការនិងឆ្លើយតប អាជ្ញាធរខេត្តនិងអ្នកជំនាញបានកាប់ ដឹកជញ្ជូននិងសំអាតចេញទាន់ពេលវេលាមិនឱ្យស្ទះចរាចរណ័ ព្រមទាំងបានដាក់សញ្ញាហាមឃាត់មិនឱ្យមានការចូលទៅដល់ចំណុចដែលកំពុងបាក់ច្រាំងនោះនិងបានសុំទៅថ្នាក់ជាតិដើម្បីចាត់មន្ត្រីបច្ចេកទេសចុះពិនិត្យ វាយតម្លៃ ជួសជុល ស្តារឡើងវិញជាបន្ទាន់៕ ប្រភព៖រដ្ឋបាលខេត្តក្រចេះ