(កីឡា)៖ ក្រុមគោព្រៃកម្ពុជាចាញ់ក្រុមម្ចាស់ផ្ទះអ៊ីរ៉ង់ យ៉ាងចាស់ដៃមុននេះក្នុងលទ្ធផល ១៤-០ នៃការប្រកួតវគ្គជម្រុះក្នុងពូល C ពានរង្វាន់ FIFA World Cup 2022 ។
ត្រឹមវគ្គទី១ ក្រុមម្ចាស់ផ្ទះអ៊ីរ៉ង់ឈ្នះរហូតដល់ ៧-០ ឯណោះ។ ចូលវគ្គទី២ភ្លាម កម្ពុជាបានឱកាសទាត់បាល់ពិន័យ ១១ម៉ែត្រ ដោយសារតែអ្នកចាំទីរបស់ អ៊ីរ៉ង់ ចាប់ចំជើង កែវ សុខផេង ឲ្យដួល ប៉ុន្តែយ៉ាងណានៅតែគោព្រៃកម្ពុជាមិនអាចទាត់បាល់ចូលនោះឡើយ។
ទោះនាំមុខលើកម្ពុជាច្រើនយ៉ាងណា ក៏ក្រុមម្ចាស់ផ្ទះអ៊ីរ៉ង់ នៅតែស្វែងរកគ្រាប់បាល់ជាបន្តបន្ទាប់រហូតបានដល់១៤គ្រាប់៕
Loading...