រកឃើញហ្វូស៊ីលសត្វដាយណូស័រនៅក្នុងប្រទេសថៃ

71

(អន្តរជាតិ)៖ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៩ អ្នកស្រាវជ្រាវមួយក្រុមទើបតែបានគាស់កកាយ និងរកឃើញហ្វូស៊ីល នៃអម្បូរសត្វដាយណូស័រស៊ីសាច់ថ្មី នៅក្នុងទឹកដីប្រទេសថៃ។

សត្វដាយណូស័រដែលមានបណ្តោយប្រវែង ០៨ម៉ែត្រខាងលើនេះ គឺជាសមាជិកថ្មីនៃអម្បូរ ខាឆាដុនតូសូរីដ (Carcharodontosaurids) និងត្រូវបានគេដាក់ឈ្មោះឲ្យថា សៀមរ៉ាបទ័រ ស៊ូវ៉ាទី (Siamraptor suwati) ដែលតំណាងឲ្យប្រទេសថៃផ្ទាល់រួមទាំងលោក ស៊ូវ៉ាត លីភតាផានលូព (Suwat Liptapanlop) ជាសហគ្រិនថៃម្នាក់ ដែលបានជួយឧបត្ថម្ភជ្រោមជ្រែង ដល់ក្រុមអ្នកស្រាវជ្រាវអន្តរជាតិខាងលើ។

គួរជម្រាបថា ហ្វូស៊ីលរបស់ដាយណូស័រ Siamraptor suwati ត្រូវបានរកឃើញនៅក្នុងខេត្ត នគររាជសីម៉ា (Nakhon Ratchasima) ភាគកណ្តាលប្រទេសថៃ។ ពួកវាធ្លាប់រស់នៅលើភពផែនដីយើង កាលពីអំឡុងសម័យ ហ្សួរ៉ាស្ស៊ិច (Jurassic) និង គ្រីតាសឹស (Cretaceous) គឺជាង ១០០លានឆ្នាំមុន។ រូបរាងនិងទំហំរបស់អម្បូរដាយណូស័រ Carcharodontosaurids គឺប្រហាក់ប្រហែលអម្បួរ ធីរានណូសូរឹស (Tyrannosaurus) ឬ ធីរិច (T-Rex) ដែលគេនិយមឃើញក្នុងខ្សែភាពយន្ត៕