កឺកឺអើយមិនចេះអស់រឿងសោះចប់មួយចូលមួយ

196

(ព្រះសីហនុ)៖ ដំណឹងបឋម នៅវេលាម៉ោង២០ និង ៤៥ នាទីយប់ ថ្ងៃទី ០៩ខែតុលាឆ្នាំ២០១៩ មានករណីហឹង្សាបង្កឡើងដោយជនជាតិចិននៅចំណុចផ្ទះជួល ម្តុំឧតុនិយមភូមិ 3សង្កាត់លេខ 3 ក្រុងព្រះសីហនុ ។

សមត្ថកិច្ចបញ្ជាក់ថា ករណីនេះបង្កឡើងដោយជនជាតិចិនចំនួន 06 នាក់ បានយកដំបងដេញវាយគ្នាទៅលើជនជាតិចិនដូចគ្នា(មិនទាន់ដឹងមូលហេតុ) ។

ពេលកើតហេតុ កម្លាំងចម្រុះគណបញ្ជាការឯកភាពខេត្ត បានធ្វើការឃាត់ខ្លួនជនសង្ស័យ06នាក់បញ្ជូនទៅកាន់ស្នងការនគរបាលខេត្តដើម្បីដោះស្រាយបន្តតាមនិតិវិធី៕