ក្មេងស្រីជំទង់ហិណ្ឌូ ទទួលយកការវាយនឹងរំពាត់ ដើម្បីរំដោះគ្រោះកាចពីបិសាចនិងជម្ងឺដម្កាត់

53

(អន្តរជាតិ)៖ តាមBBCបានផ្សាយឲ្យដឹងថាមានស្រ្តីនិងក្មេងស្រីជំទង់ជាច្រើននាក់បានមកអង្គុយបន្តគ្នាជាជួរដើម្បីទទួលយកការព្យាបាលរោគដ៏ចម្លែកនៅក្នុងពិធីបុណ្យសាសនាហិណ្ឌូដែលតែងតែធ្វើជារៀងរាល់ឆ្នាំនៅភាគខាងត្បូងប្រទេសឥណ្ឌា។

ពិធីនៃជំនឿសាសនាដ៏ងប់ងល់នេះត្រូវបានគេនិយាយថា ដើម្បីបណ្តេញជម្ងឺ រំដោះគ្រោះ និងបណ្តេញខ្មោចព្រាយបិសាចពីក្នុងខ្លួន។

តាមវីដេអូឃ្លីបបានបង្ហាញឲ្យឃើញស្រ្តីនិងក្មេងជំទង់ទាំងនោះអង្គុយតម្រៀបគ្នាជាជួរអោនក្បាលទៅដីឯដៃទាំង២សំពះទៅលើ។ ពេលនោះបព្វជិតបានយករំពាត់វាយវាត់ទៅលើខ្លួនរបស់នាងយ៉ាងខ្លាំង។ទង្វើរបៀបនេះត្រូវបានគេជឿថាជាការបណ្តេញជម្ងឺ គ្រោះកាចនិងបិសាចចេញពីខ្លួននាង។ ប្រសិនបើស្ត្រីណាម្នាក់មិនបានទទួលយកពិធីនេះទេនាងនឹងក្លាយទៅជាជនរងគ្រោះនៃបិសាចចង្រៃនោះហើយ៕