អយុតិ្តធម៌! សិស្សសាលាម្នាក់ ត្រូវសិស្សដូចគ្នាវាយជាច្រើនដៃ ហើយលោក​នាយក គំរាមដេញចេញពីសាលា និងបញ្ឈប់ការសិក្សាទៀត (មានវីដេអូ)

780

(កំពត)៖ សិស្សសាលាម្នាក់ ត្រូវបានសិស្សដូចគ្នាវាយជាច្រើនដៃ ហើយលោកនាយក គំរាមដេញចេញពីសាលា និងបញ្ឈប់ការសិក្សាទៀត នេះជារឿងមួយ អយុត្តិធម៌ណាស់ សម្រាប់សិស្សសាលាមួយនេះ។

ប្រភពព័ត៌មាន បានឲ្យដឹងថា សិស្សដែលត្រូវលោកគ្រូ គំរាមបញ្ឈប់ការសិក្សា និងរងគ្រោះ ដោយសារគេវាយនោះ ឈ្មោះ ប៉ែត ចិន្តា ភេទប្រុស អាយុជាង១០ឆ្នាំ មានទីលំនៅភូមិអូរស្លែង ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។

ម្ដាយក្មេងប្រុសរងគ្រោះ បានឲ្យដឹងថា កូនរបស់គាត់មិនខុសផងហេតុអ្វី បានជាលោកនាយក គំរាមបញ្ឈប់ការសិក្សា និងបណ្ដេញឲ្យចេញពីសាលាទៀត ព្រោះកូនរបស់គាត់ពេលចូលរៀន ត្រូវបង់លុយ ឲ្យថ្លៃ​សាលាមិនដែលខ្វះផង កូនរបស់គាត់ត្រូវគេវាយ​ ថែមទាំងចោទ កូនរបស់គាត់​ថា ជាអ្នកប្រឌិតរឿងទៀត ពិតជាអយុត្តិធម៌ណាស់ តើលោកនាយកសាលា គាក ឃួន ធ្វើបែបនេះ ត្រឹមត្រូវដែរឬទេ ឬមួយលោកនាយកកាន់ជើងសិស្សអាក្រក់ ទម្លាក់កំហុសមកលើសិស្សល្អទៅវិញ ។

សិស្សជាជនរងគ្រោះបានប្រាប់អ្នកយកព័ត៌មានយើងថា បន្ទាប់ពីសាច់ញាតិរបស់សិស្សរងគ្រោះមកពីសាលាវិញ លោកនាយក ក៏បានហៅសិស្ស ដែលរងគ្រោះ ចូលទៅសួរនៅក្នុងបន្ទប់ ហើយនិយាយសម្លុតខ្លាំងខ្លាំងថា ឯងត្រូវទៅរកអ្នកថតរូបនោះ អោយឃើញ បើរកមិនឃើញទេ ឯងចេញពីសាលា និងបញ្ឈប់ការ សិក្សាថែមទៀតផង។ សិស្សរងគ្រោះ បានបន្តទៀតថា អ្នកដែលវាយនោះ ត្រូវបានទៅសុំទោសនៅឯសាលារៀនគួរ៕