ផ្អើលសមត្ថកិច្ចសត្វដំរីមួយក្បាលឆ្លងពីថៃចូលដីខ្មែរបុកប៉ារ៉ាសកុងត្រូលរបស់សម្ថកិច្ចនៅច្រកតំបន់៤០០

370

(បាត់ដំបង)៖ សមត្ថកិច្ចភ្ញាក់ផ្អើល ដោយសារសត្វដំរីបែកហ្វូងមួយក្បាលពីទឹកដីថៃ បោលបុកបារាស់កុងត្រូលរបស់សម្ថកិច្ចនៅច្រក៤០០ កាលពីថ្ងៃទី៨ខែតុលាឆ្នាំ២០១៩ នៅចំណុចតំបន់ច្រកទ្វេភាគី នៃទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

តាមសម្តីរបស់នគរបាលប៉ុស្ត៏ច្រកទ្វាតំបន់៤០០ បានឲ្យដឹងថា សត្វដំរីបែកហ្វូងនេះបានឆ្លងចូលមកទឹកកម្ពុជាកាលពីយប់ថ្ងៃទី៧ខែតុលាឆ្នាំ២០១៩ចូលមកដល់ចំណុចខាងលើនេះ ហើយក៏បានបោលចុះប្រេងរងការខូចខាតដៃបារាស់អស់មួយចំនួនផងដែរ។

លោកបន្តឲ្យដឹងទៀតថានេះជាលើកទី១ហើយសម្រាប់ស្រុកសំឡូតដែលមានសត្វដំរីឆ្លងមកបំផ្លិតបំផ្លាញបែបនេះ តែសំណាងល្អហើយដែលមិនបណ្តាលឲ្យប៉ះពាល់ទៅដល់មនុស្សដ៏ទៃទៀត។

ក្រោយមានហេតុការនេះកើតឡើងរួចកម្លាំងសម្ថកិច្ចតំបន់ច្រក៤០០កំពុងនាំគ្នាកំពុងធ្វើការជួសជុលជាបណ្តើររួចរាល់អស់ហើយ ចំណែកសត្វដំរីទាំងហ្វូងនោះបានរត់ចូលទៅទឹកដីថៃវិញបាត់ហើយ៕