បង្រ្កាបបទល្មើសនេសាទដោយខុសច្បាប់ ក្នុងភូមិសាស្រ្តទន្លេខ្ពប ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

262

(កំពង់ចាម) ៖ ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ជំនាញការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយជំនាញអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ និងអាជ្ញាធរមូលដ្ឋាន ចុះបង្រ្កាប បទល្មើសនេសាទដោយខុសច្បាប់ ក្នុងភូមិសាស្រ្តទន្លេខ្ពប ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ក្នុងនោះ លទ្ធផលបង្រ្កាបបានរួមមាន ៖ លូស្បៃមុង ចំនួន ១១មាត់, លូរ៉ាវចំនួន ១៨មាត់, របាំងលូស្បៃមុង ប្រវែង ១៧០០ម៉ែត្រ, បង្គោលចម្រឹងឬស្សី ចំនួន៥០០ដើម និងបានចាក់លែងកូនត្រីចម្រុះចូលទន្លេខ្ពបវិញ ចំនួន៣៥០គីឡូក្រាម។

ចំពោះវត្ថុតាងខាងលើ ដោយបានការអនុញ្ញាតពី លោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម សមត្ថកិច្ចជំនាញបានបង្កើតគណៈកម្មការធ្វើការកាប់បំផ្លាញ និងដុតបំផ្លាញចោលនៅកោះមាត់ទន្លេខ្ពបតែម្តង។ ហើយកិច្ចប្រតិបត្តិការបានបញ្ចប់ទៅនៅម៉ោង ១២និង០០នាទី៕