លោក ផែង វណ្ណៈ ដាក់ចំៗទៅអ្នកនាងចោមខ្វាន់ ថា បងប្អូន​ប្ដឹង​មិនខុសទេ រកស៊ីលក់របស់ក្លែងក្លាយហើយ​ Live Video​ ជេរគេ​ គំរាម​គេទៀត​ អ្នកណាទ្រាំបាន​ ?​ (មានវីដេអូ)

239

(ភ្នំពេញ)៖ នាប៉ុន្មានថ្ងៃមកនេះ រឿងកាបូបដែលបងប្អូនប្រជាពលរដ្ឋបានទិញ ពីអ្នកលក់នៅតាមបណ្តាញសង្គមអនឡាញ បានក្លាយជាប្រធានបទដ៏ក្តៅគគុក ដែលមានបងប្អូនជាច្រើនបានបង្ហាញការមិនពេញចិត្តចំពោះម្ចាស់អ្នកលក់កាបូប ដែលបានលក់កាបូប ក្លែងក្លាយ ដែលមានតំលៃរាប់ពាន់ដុល្លារ ដោយមានបងប្អូនជាច្រើន មិនយល់ព្រម ហើយក៏មានអ្នកខ្លះក៏បានយល់ព្រមទទួលយកសំណងដែលខាងអ្នកលក់កាបូប បានធ្វើការសង ។

ដោយឡែក កាលពីមួយម៉ោងមុននេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់លោកផែង វណ្ណៈ ក៏បានធ្វើការបង្ហោះសារ យ៉ាងដូច្នេះថា «រកស៊ីលក់របស់ក្លែងក្លាយហេីយ​ Live Video​ ជេរគេ​ គំរាម​គេទៀត​ អ្នកណាទ្រាំបាន​ ?​ បងប្អូន​ប្ដឹង​មិនខុសទេ​ »

គួររំលឹកថា ប៉ុន្មានថ្ងៃមុននេះ​ លោក ផែង វណ្ណៈ បានបន្ថែមទៀតថា “រកស៊ីសុចរិតទៀងត្រង់ទោះចំណេញតិចក៏ដេកលក់ស្រួលដែរ​ តែបើរកស៊ីបោកប្រាស់គេ​ ទោះចំណេញច្រើនប៉ុនណាក៏ដេកមិនលក់ដែរ​ ។ អ្នករកស៊ីបោក​ប្រាស់គេបើមិនជាប់គុក​ក៏រត់ចោលស្រុកដែរ​” ៕