ចំនួនអ្នកស្លាប់ឡើងដល់១០៤នាក់ក្នុងការតវ៉ានៅទូទាំងប្រទេសអ៊ីរ៉ាក់

274

(អន្តរជាតិ)៖ អ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃបាននិយាយពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ក្នុងការតវ៉ានៅក្រុង បាកដាដ និងទីក្រុងអ៊ីរ៉ាក់ដទៃទៀតបានឡើងដល់១០៤នាក់ និងមនុស្សជាង៦០០០នាក់របួស ដែលរួមមានទាំងសមាជិកសន្តិសុខផង ។

នៅក្នុងសន្និសីទកាសែតមួយអ្នកនាំពាក្យរបស់ក្រសួង លោក សាអាដ ម៉ាអាន បានប្រាប់ពួកអ្នកយកព័ត៌មានថា ចំនួនអ្នកស្លាប់បានឡើងដល់១០៤នាក់ ដែលរួមមានសមាជិកសន្តិសុខ៨នាក់ផង ។

លោក ម៉ាអាន បាននិយាយថា មនុស្សសរុបទាំងអស់ ៦.១០៧ នាក់របួសនៅក្នុងអំពើហិង្សា ដែលអមដោយការធ្វើបាតុកម្មនានា ដែលក្នុងចំណោមនោះមានសមាជិកសន្តិសុខ ១២៤១នាក់ ដោយលោកនិយាយបន្ថែមថា រថយន្ត៥២គ្រឿងរបស់ពួកជនស៊ីវិល និងអង្គភាពសន្តិសុខត្រូវបានបំផ្លាញនៅក្នុងព្រឹត្តិការឃោរឃៅនេះ ។

អ្នកនាំពាក្យនោះបាននិយាយថា ពួកជនប្រដាប់អាវុធដែលគេមិនស្គាល់កាលពីថ្ងៃអាទិត្យនេះ បាន វាយប្រហារការិយាល័យគ្រិះស្ថានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិងបរទេសដែលរួមមាន NRT, Dijlah និង ការិយាល័យទូរទស្សន៍ al-Arabiya មានមូលដ្ឋាននៅអារ៉ាប៊ីសាអូឌីត និង al-Hadath TV ដោយលោកនិយាយបន្ថែមថា ការស៊ើបអង្កេតលើការវាយប្រហារនេះកំពុងប្រព្រឹត្តិទៅ ។

លោកបានបញ្ជាក់អះអាងថា ការិយាល័យចំនួន៨ នៃគណបក្សនយោបាយ ត្រូវបានដុតឱ្យឆេះ ដោយពួកអ្នកតវ៉ាដែលមានកំហឹង ដោយឡែកចំណុចឆែកឆេរសន្តិសុខពីកន្លែងក៏ត្រូវបានគេដុតផងដែរ ។ ការតវ៉ាបានផ្ទុះឡើងនៅក្នុងរដ្ឋធានីបាកដាដ និងខេត្តជាច្រើនទៀតនៅទួទាំងប្រទេសអ៊ីរ៉ាក់ ដែល បានចាប់ផ្តើមកាលពីថ្ងៃអង្គារកន្លងទៅលើភាពគ្មានការងារធ្វើ នឹងខ្វះការធ្វើឱ្យល្អប្រសើសេវាសាធារណៈ ៕