បង្ក្រាបទីតាំងបើកទីលានប្រជល់មាន់ និងលេងអាប៉ោងខុសច្បាប់ នៅក្រុងព្រះសីហនុ

580

(ព្រះសីហនុ) វេលាម៉ោង១៥និង៣០នាទី រសៀលថ្ងៃសៅរ៍ ទី០៥ ខែតុលា ឆ្នាំ២០១៩ កងរាជអាវុធហត្ថខេត្តព្រះសីហនុ​ ចុះបង្ក្រាបទីតាំងបើកទីលានប្រជល់មាន់ និងលេងអាប៉ោងខុសច្បាប់ ស្ថិតនៅចំណុចក្រុមទី២១ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។

ក្នុងប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនមនុស្សចំនួន ០៥នាក់ មានឈ្មោះ៖ ១-/ឈ្មោះ នាង កុសល្យ ភេទប្រុស អាយុ ៤៧ឆ្នាំ មានទីលំនៅ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ស្នាក់នៅផ្ទះជួលសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
២-/ឈ្មោះ ឯម បាវ ភេទប្រុស អាយុ៦៥ មានទីលំនៅ មណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង+ខេត្តសៀមរាប ស្នាក់នៅផ្ទះជួលសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
៣-/ឈ្មោះ កៅ ភន ភេទប្រុស អាយុ៤២ ទីលំនៅ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
៤-/ឈ្មោះ អ៊ុក ផាន ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅ ភូមិ៦ សង្កាត់លេខ៤ ក្រុង+ខេត្តព្រះសីហនុ។
៥-/ឈ្មោះ គឹម សម្បត្តិ ភេទប្រុស អាយុ៣០ មានទីលំនៅ ភូមិ៥ សង្កាត់លេខ៤ ក្រុង+ខេត្តព្រះសីហនុ។

ដកហូតវត្ថុតាងរួមមាន៖ ១- មាន់គកជល់ ចំនួន០៨ក្បាល, ២- ស៊ុមក្រុងមាន់ ចំនួន៣, ០៣- ជញ្ចឹងថ្លឹង ចំនួន០១, ៤- កៅអី ចំនួន៣១, ៥- ម៉ូតូ ចំនួន០២គ្រឿង, ៦- តុឈើ ចំនួន០១, ៧- ចាន់អាប៉ោង ចំនួន០១, ៨- ស្កុត ចំនួន៣០, ៩- កន្រ្តែ ចំនួន០៣, ១០- ម្សៅល្មាត ចំនួន០១កំប៉ុង។

បច្ចុប្បន្នជនល្មើសរួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញ យកមកទីបញ្ជាការខេត្ត ដើម្បីធ្វើការសាកសួរ អនុវត្តនិតិវិធីច្បាប់បន្ត៕