ប្រជាជន​កូរ៉េ​ខាងត្បូង​រាប់​ម៉ឺន​នាក់​ ​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ ​ចុះចេញ​ពី​តំណែង​

429

​កូរ៉េ​ខាងត្បូង​៖​ ​​យោង​តាម​ការ​ចុះផ្សាយ​កាលពី​ថ្ងៃម្សិលមិញ​ ​របស់​សារព័ត៌មាន​ ​Korea​ ​Times​ ​បាន​ឲ្យដឹង​ថា​ ​ក្រុម​បាតុករ​ដែល​ភាគច្រើន​ជា​មនុស្ស​កណ្តាល​ ​និង​វ័យ​ចំណាស់​ ​បាន​ប្រមូល​ម្តុំ​គ្នា​នៅ​ទីលាន​ ​Gwangwamun​ ​ព្រមទាំង​នៅ​តាមផ្លូវ​ក្បែរ​សាលាក្រុង​ ​និង​នៅ​ស្ថានីយ៍​ទីក្រុង​សេអ៊ូល​ ​ដោយ​សម្តែង​ការ​មិន​ពេញចិត្ត​ ​ចំពោះ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ ​មូន​ ​ជេ​អីន​។​

​ប្រជាជន​កូរ៉េ​ខាងត្បូង​រាប់​ម៉ឺន​នាក់​ ​បាន​ប្រមូល​ម្តុំ​គ្នា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​ទាមទារ​ឲ្យ​លោក​ ​Cho​ ​Kuk​ ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ ​ចុះចេញ​ពី​តំណែង​ ​ដោយ​បាតុករ​លើកឡើង​ថា​ ​បាន​ប្រព្រឹត្តិ​អំពើពុករលួយ​នៅក្នុង​ប្រព័ន្ធ​តុលាការ​។​

​សូមជម្រាប​ថា​ ​បាតុកម្ម​នេះ​ ​មាន​ចូលរួម​ពី​ ​ក្រុម​ពលរដ្ឋ​ដែល​ជា​អ្នក​អភិរក្សនិយម​ ​និង​មក​ពី​គណបក្ស​ប្រឆាំង​កូរ៉េ​សេរី​ ​(​LKP​)​ ​និង​គណបក្ស​ ​Our​ ​Republican​ ​ដែល​ជា​បក្ស​ស្តាំ​និយម​ជ្រុល​។​ ​ក្រុម​បាតុករ​បាន​គ្រវីទង់ជាតិ​កូរ៉េ​ ​និង​សហរដ្ឋអាមេរិក​ ​បាន​ដើរក្បួន​ពី​ស្ថានីយ៍​ទីក្រុង​សេអ៊ូល​ ​រហូតដល់​ទីលាន​ ​Gwanghwamun​ ​ហើយ​បាន​បិទ​ចរាចរណ៍​នៅ​ទីតាំង​មួយចំនួន​ផង​ដែរ​។​

​តែ​ទោះ​យ៉ាងណា​ ​នៅក្នុង​បាតុកម្ម​របស់​មហា​ជ​នរា​ប់មឺុ​ននា​ក់​ ​ក៏​មិន​ត្រូវ​បាន​រារាំង​ ​ឬ​ការ​បង្ក្រាប​ពី​ក្រុម​អាជ្ញាធរ​នោះ​ទេ​ ​ហើយក៏​មិន​មាន​បាតុភាព​ហិង្សា​ណាមួយ​កើតមានឡើង​ដែរ​៕​