ប៉ូលីសបារាំងចាក់សម្លាប់គ្នាអស់៤នាក់ នៅក្រុងប៉ារីស

992

(អន្តរជាតិ) ៖ ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយអោយដឹងថាកាលពីថ្ងៃទី៣តុលា នេះនៅស្នងការកណ្តាលប៉ូលីសនៃទីក្រុងប៉ារីស មានប៉ូលីសម្នាក់ធ្វើការ ខាងITបានប្រើកាំបឹតចាក់សម្លាប់មិត្តរួមការងារស្លាប់អស់៤នាក់ របួសធ្ងន់ម្នាក់ហើយក្នុងចំណោមនោះ មានប៉ូលីសស្រីម្នាក់ធ្វើការខាងរដ្ឋបាល។

ទីបំផុតជនល្មើសរូបនេះត្រូវគេបាញ់ស្លាប់ដែរនៅក្នុងហេតុការណ៍នេះ។ ប្រភពពត៌មានបញ្ជាក់ថាគេមិនទាន់ដឹងពីមូលហេតុទេ៕