​ចំណាយប្រាក់១ពាន់ដុល្លារ ចូលទស្សនាសួនសត្វ​ឥណ្ឌូ​នេ​ស៊ី ទីជម្រក​នាគរាជ​ ​Komodo​ ​

327

ឥណ្ឌូ​នេ​ស៊ី​៖​ ​កាលពី​ថ្ងៃទី០១​ ​ខែតុលា​ ​កន្លងទៅ​ ​សារព័ត៌មាន​ ​BBC​ ​បាន​ចុះផ្សាយ​ផ្ទុយ​នឹង​សេចក្តី​ប្រកាស​របស់​រដ្ឋា​ភិ​បាល​ឥណ្ឌូ​នេ​ស៊ី​ ​ដោយ​បញ្ជាក់​ថា​ ​នៅ​ឆ្នាំ២០២០​ ​ទ្វារ​នឹង​មិន​ត្រូវ​បិទ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ចូល​ទៅ​ទស្សនា​ទីជម្រក​នាគរាជ​ ​Komodo​ ​តែ​ភ្ញៀវ​ត្រូវ​ប្រាក់១០០០ដុល្លារ​អាមេរិក​ ​ទើប​អាច​ចូល​ទស្សនា​បាន​។​

​សូមជម្រាប​ថា​ ​កាលពី​ខែកក្កដា​កន្លងទៅ​ ​រដ្ឋាភិបាល​ប្រទេស​ណ្ឌូនេ​ស៊ី​ ​បាន​ប្រកាស​ថា​ ​កោះ​ ​Komodo​ ​អាច​នឹង​ត្រូវ​បិទទ្វារ​នៅ​ខែមករា​ ​ឆ្នាំ២០២០​ ​ដោយ​មិន​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ ​ចូល​ទស្សនា​ទេ​ ​ដើម្បី​ការពារ​សត្វ​នាគរាជ​ ​Komodo​ ​និង​ទីជម្រក​របស់​ពួកវា​។

​បច្ចុប្បន្ន​ ​ភ្ញៀវ​ទេសចរណ៍​ម្នាក់​តម្រូវឲ្យ​បង់ប្រាក់​ចំនួន១០ដុល្លារ​អាមេរិក​ ​ដើម្បី​បាន​ចូល​ទស្សនា​ ​នៅ​លើ​កោះ​មួយ​នេះ​ ​ខណៈ​អាជ្ញាធរ​បាន​ឲ្យដឹង​ថា​ ​នៅ​ឆ្នាំ២០១៨កន្លងទៅ​ ​មាន​ភ្ញៀវ​ទេសចរណ៍១៧៦,០០០នាក់​ ​បាន​ចូល​ទៅ​កម្សាន្ត​នៅ​លើ​កោះ​ ​Komodo​៕​